ទឹកដោះ​ម្តាយ ពិត​ជា​សំខាន់​ណាស់ សម្រាប់​ទារក​ដែល​កើតមុន​កំណត់​

ទឹកដោះ​ម្តាយ ពិត​ជា​សំខាន់​ណាស់ សម្រាប់​ទារក​ដែល​កើតមុន​កំណត់​


ទឹកដោះ​ម្តាយ ពិត​ជា​សំខាន់​ណាស់ សម្រាប់​ទារក​ដែល​កើតមុន​កំណត់​

ការសិក្សា​បាន​បង្ហាញ​ទៀត​ហើយ​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ទារក​ដែល​កើតមុន​កំណត់​។ អ្នកស្រាវជ្រាវ​បាន​និយាយថា ទឹកដោះ​ម្តាយ អាច​ពង្រឹង​ដល់​សរីរាង្គ​បេះដូង និង​សុខភាព​ទូទៅ​របស់​ទារក​។​

​ការសិក្សា​បាន​អះអាង​ផងដែរ​ថា ទារក​ដែល​បៅដោះ​ម្តាយ រាងកាយ​របស់​ពួកគេ បំពេញ​តួនាទី​បាន​យ៉ាង​ល្អប្រសើរ ហើយ​ការលូតលាស់​ក៏​ពេញលេញ ជាង​ទារក​ដែល​បៅ​ទឹកដោះគោ​ដែរ​។​

​អ្នកជំនាញ​ ផ្នែក​សុខភាព បាន​និយាយថា ទឹកដោះ​ម្តាយ ដើរ​តួនាទី​សំខាន់​ណាស់ ក្នុង​លូតលាស់​សតិបញ្ញា ស្មារតី និង​រូបរាងកាយ​របស់​ទារ​ក ជាពិសេស ចំពោះ​ទារក​ដែល​កើតមុន​កំណត់ ឬ​ប្រឈម​នឹង​បញ្ហា​សុខភាព​នានា​។​

ជាធម្មតា ទារក​កើតមុន​កំណើត ប្រហោង​បេះដូង​របស់​គេ ប្រហែល​ជា​តូច​ជាង​ធម្មតា ហើយ​ចង្វាក់បេះដូង និង​សុខភាព​បេះដូង​ទាំងមូល ក៏​មិនសូវ​ល្អ​ផង​ដែរ​។​

​ការ​បំបៅ​ដោះកូន អាច​ដោះស្រាយ​បញ្ហា​សុខភាព​បាន​ជាច្រើន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។