ម៉ាស៊ីន​ធ្វើ​រោគវិនិច្ឆ័យ​ទំនើប​បំផុត ត្រូវ​បាន​ដាក់​ដំណើរការ​ជា​លើកដំបូង ដោយ​វា​នឹង​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​

ម៉ាស៊ីន​ធ្វើ​រោគវិនិច្ឆ័យ​ទំនើប​បំផុត ត្រូវ​បាន​ដាក់​ដំណើរការ​ជា​លើកដំបូង ដោយ​វា​នឹង​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​

ភ្នំពេញ ៖ ម៉ាស៊ីន​ធ្វើ​រោគវិនិច្ឆ័យ ស៊ី​មែន​ស៊ី​ធី​ស្ក៊ែ​ន (Siemens CT Scan) កម្រិត​១២៨​ស្លាយ ជា​កម្រិត​ទំនើប​បំផុត ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២១​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ​ភ្នំពេញ។

បើ​តាម​ប្រសាសន៍ លោក​វេជ្ជបណ្ឌិត ង្វៀន ជី​យុង ឯកទេស​កម្រិត​២ ផ្នែក​រោគ​វិនិឆ្ឆ័យ​រូបភាព​វេជ្ជ​សាស្ត្រ ប្រចាំ​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ​ហូជីមិញ ដែល​មក​ធ្វើ​រោគវិនិច្ឆ័យ​ម៉ាស៊ីន​នេះ ជា​លើកដំបូង នា​មន្ទីរពេទ្យ​ជោ​រ៉ៃ​ភ្នំពេញ បាន​ឲ្យ​ដឹង​តាមរយៈ​អ្នកបកប្រែ​ថា ម៉ាស៊ីន​នេះ​ជា​ម៉ាស៊ីន​មួយ​យ៉ាង​ទំនើប វា​អាច​ថត​បាន​យ៉ាង​ច្បាស់ ប្រើ​រយៈពេល​ខ្លី សម្រាប់​អ្នកជំងឺ ហើយ​បណ្ដា​មន្ទីរពេទ្យ​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​មាន​សម្ភារៈ និង​បច្ចេកទេស​ទំនើប​ដូចនេះ​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​រំពឹង​ថា ក្រោយ​វត្តមាន​របស់​ម៉ាស៊ីន​ធ្វើ​រោគវិនិច្ឆ័យ​ទំនើប​បំផុត​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា វា​នឹង​ធ្វើ​ឲ្យ វិស័យ​សុខាភិបាល​កម្ពុជា កាន់តែ​មាន​ភាព​រីកចម្រើន ផ្តល់​ការធ្វើ​រោគវិនិច្ឆ័យ​ដល់​អ្នកជំងឺ ប្រកបដោយ​ភាព​ឆាប់រហ័ស​, ច្បាស់លាស់ និង​ទាន់ពេលវេលា​។ (…​សំឡេង​… នៅ​ក្នុង​ហ្វា​ល​ស៊ី​ឡា ឈ្មោះ «Ngean Chiyoung»)

លោក​វេជ្ជបណ្ឌិតរ​បញ្ជា​ក់ថា ម៉ាស៊ីន CT Scan នេះ វា​អាច​ថត​ធ្វើ​រោគវិនិច្ឆ័យ​បាន​១​តួខ្លួន​ពេញ​តែម្តង ពី​ក្បាល​រហូតដល់​ចុងជើង ជាពិសេស​សម្រាប់​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​ផ្សេងៗ ដូច្នេះ​វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន ជួយ​សម្រួល​ដល់ ការ​ធ្វើ​រោគវិនិច្ឆ័យ ដល់​អ្នកជំងឺ ប្រកបដោយ​ភាព​ឆាប់​រហ័ស និង​ច្បាស់លាស់ ដែល​បច្ចុប្បន្ន នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន នៅ​លើ​ពិភពលោក កំពុង​ប្រើប្រាស់​វា​ដូចគ្នា​ផង​ដែរ​៕