ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

តាម​សេចក្ដី​ជូន​ដំណឹង អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​នឹង​ប្រមូល​ពន្ធ​លើ​យានយន្ត​គ្រប់​ប្រភេទ(លើក​លែង​ម៉ូតូ) ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

 

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

 

ក្នុង​សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា​ ម្ចាស់​យានយន្ត​ទាំង​អស់​អាច​បង់​ពន្ធ​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ក.អ ឬ​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី។ សេចក្ដី​ប្រកាស​បន្ត​ទៀត​ថា ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នេះ​នឹង​លើកលែង​ចំពោះ៖

 

១. រថយន្ត​គិលាន​សង្គ្រោះ​ រថយន្ត​ពន្លត់​អគ្គិសនី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ
២. យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​អង្គភាព​កង​យោធពល​ខេមរភូមិន្ទ​ កង​រាជ​អាវុធ​ហត្ថ នគរបាល​ជាតិ
៣. យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត​ ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា។

 

ម្ចាស់​យានយន្ត​ដែល​មាន​បំណង​ចង់​បង់​ពន្ធ​ សូម​ភ្ជាប់​ជាមួយ៖
១. ច្បាប់​ថត​ចម្លង​សម្គាល់​យានយន្ត​ ឬ
២. ច្បាប់​ថត​ចម្លង​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត (ចំពោះ​យានយន្ត​ក្រៅ​ពី​ប្រភេទ​Pick Up)​ ឬ
៣. បង្កាន់​កាន់​ដៃ​បង់​ពន្ធ​នាំ​ចូល​ ឬ
៤. លិខិត​បញ្ជាក់​ការ​ប្រើប្រាស់​យានយន្ត​ចេញ​ដោយ​ឃុំ/សង្កាត់ (ចំពោះ​យានយន្ត​កែច្នៃ​ក្នុងស្រុក) និង​ច្បាប់​ថត​ចម្លង​អត្តសញ្ញាណប័ណ្ណ​ ឬ
៥. លិខិត​ឆ្លង​ដែន​ ឬ
៦. លិខិត​បញ្ជាក់​សំបុត្រ​កំណើត​របស់​ម្ចាស់​យានយន្ត​ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​។

 

គូស​បញ្ជាក់​ផង​ចាប់ពី​ថ្ងៃ​ទី១ ខែ​មករា​ ឆ្នាំ​២០១៧ អង្គភាព​នឹង​ចុះ​ត្រួត​ពិនិត្យ និង​ផាក​ពិន័យ​ចំពោះ​យានយន្ត​ដែល​មិន​ទាន់​បង់​ ហើយ​ម្ចាស់​យានយន្ត​ត្រូវ​បង់​ប្រាក់​ពិន័យ​១០០% នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់។

 

សូម​អាន​បែបបទ​នៃ​ការ​ប្រមូល​ពន្ធ​របស់​យានយន្ត​គ្រប់​ប្រភេទ​ដូច​ខាង​ក្រោម៖

 

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

 

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

 

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

 

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

 

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

 

អត្ថបទ៖ នួន ចាន់លីហួត