​មនុស្ស​ប្រភេទ​ណា​ដែល​មិន​អាច​ញ៉ាំ​ឳ​ឡឹ​ក​បាន​?

​មនុស្ស​ប្រភេទ​ណា​ដែល​មិន​អាច​ញ៉ាំ​ឳ​ឡឹ​ក​បាន​?


​មនុស្ស​ប្រភេទ​ណា​ដែល​មិន​អាច​ញ៉ាំ​ឳ​ឡឹ​ក​បាន​?

​ផ្លែ​ឳ​ឡឹ​ក​គឺជា​ផ្លែឈើ​ដែល​ផ្អែម ហើយ​មាន​រសជាតិ​ឆ្ងាញ់​ពេល​ដែល​អ្នក​ស្រែក​ទឹក​ម្តងៗ ព្រោះ​វា​មាន​ជាតិ​ទឹក​ខ្ពស់​ដែល​អាច​ជួយ​បំបាត់​អា​ការៈស្រែក​ទឹក​របស់​អ្នក ជាពិសេស​នៅ​រដូវក្តៅ​នេះ​តែម្តង​។ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​មិន​អាច​ពិសារ​បានឡើយ​។ តើ​មាន​នរណា​ខ្លះ​ទៅ​?

អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​
នៅក្នុង​ឳ​ឡឹ​ក​នេះ​មាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ដូចនេះ​ប្រសិនជា​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ញ៉ាំ​ច្រើន វា​នឹង​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​កាន់តែ​ខ្ពស់ ហើយ​ជំងឺ​អ្នកនឹង​កាន់តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ជាង​មុន​។​

ស្ត្រី​មាន​ផ្ទៃពោះ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ សុខភាព​អ្នកនឹង​អាច​មាន​លក្ខណៈ​ខ្សោយ​ជាង​មុន ដូចនេះ​អ្នក​មិន​អាច​ពិសារ​ផ្លែ​ឈើ​នេះ​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ត្រជាក់​ក្នុង​ខ្លាំង​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​។​

នារី​មក​រដូវ​
នៅពេល​ដែល​អ្នក​មក​រដូវ ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​អាច​ចុះ​ខ្សោយ ដូចនេះ​អ្នក​មិន​អាច​បរិភោគ​ឳ​ឡឹ​ក​ទេ​។​

អ្នក​មាន​ក្រពះ​ខ្សោយ​
អ្នក​ដែល​មាន​សុខភាព​ខ្សោយ ហើយ​មាន​ក្រពះ​មិនល្អ សូម​អ្នក​កុំ​ញ៉ាំ​ច្រើន​ឲ្យសោះ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ហើមពោះ រាក​រូស ហើយ​ញ៉ាំ​អ្វី​មិន​ចូល​នោះទេ​។​

អ្នក​ដែល​មាន​ជំងឺ​ផ្តាសាយ​
នៅពេល​ដែល​អ្នក​ទើបតែ​កើត​មាន​អាការៈ​ផ្តាសាយ អ្នក​មិនគួ​រញ៉ាំឳ​ឡឹក​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ និង​អាច​អូសបន្លាយ​ពេលវេលា​នៃ​ជំងឺ​ដូចគ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។