​ផ្លែឈើ ដែល​ធ្វើឲ្យ​អ្នក “​ស្រក​ទម្ងន់​”

​ផ្លែឈើ ដែល​ធ្វើឲ្យ​អ្នក “​ស្រក​ទម្ងន់​”


​ផ្លែឈើ ដែល​ធ្វើឲ្យ​អ្នក “​ស្រក​ទម្ងន់​”

​ប្រសិនបើ​អ្នកស្វែងរក​ឯកសារ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ច្បាស់​ណាស់ គេ​ប្រហែលជា​ប្រាប់​អ្នក​ថា ត្រូវ​តម​នេះ តម​នោះ បូករួម​ជាមួយ​ការ​ហាត់ប្រាណ​ជា​មិនខានឡើយ​។ ប៉ុន្តែ ថ្ងៃ​នេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​វិធីសាស្ត្រ​ប្លែក​មួយ គឺ​ការ​ញ៉ាំ​ឲ្យ​ច្រើន ដើម្បី​សម្រក​ទម្ងន់​។​

​ការ​ញ៉ាំ​ឲ្យ​ច្រើន​នេះ គឺ​សំដៅ​ទៅលើ​របប​អាហារ មាន​សុខភាព​ល្អ ដូចជា បន្លែ និង​ផ្លែឈើ​ជាដើម​។​

១. ផ្លែ​ប៉ោម​
​ការ​ញ៉ាំ​ប៉ោម​មួយ​ផ្លែ​រាល់ថ្ងៃ នឹង​ធ្វើ​ឲ្យ​អ្នកស្រក​គីឡូ ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ដឹង​ខ្លួន ពីព្រោះ វា​ទៅ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ការ​ឃ្លាន​របស់​អ្នក​។​

២. ឪឡឹក​
​ឪឡឹក ជួយ​បង្គ្រប់​ជាតិ​ទឹក និង​កាត់បន្ថយ​ចំណីអាហារ ដែល​អ្នកនឹង​ញ៉ាំ​។ វា​ក៏​ជួយ​បណ្តេញ​ជាតិពុល និង​ដុត​បំផ្លាញ​ខ្លាញ់​ផងដែរ​។​

៣. ត្របែក​
​ត្របែក ជួយ​ពង្រឹង​ដល់​ការរំលាយ​អាហារ និង​បញ្ចុះ​គី​ឡូ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។