ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​

6 Videos


កញ្ញា ប៉ុបពី ដែលជាតារាសម្តែងភេទទី ៣ បន្ទាប់ពីធ្វើការកែភេទឱ្យទៅជាស្រីរួចមក គឺថ្មីៗមកនេះនាងបានទៅកែបបូរមាត់បន្ថែមទៀតដោយចំណាយអស់ប្រាក់ ២០០០ ដុល្លារ ដើម្បីប្រាថ្នាជួបស្នេហ៍ស្មោះ និង លើករាសី។ យោងតាមអត្ថបទខ្លីមួយដែលសរសេរដោយលោក អ៊ឹម ជីវ៉ា នៅក្នុង Page ហ្វេសប៊ុក សិល្បករកម្ពុជា បានឱ្យដឹងថា ប៉ុបពី បានទៅកែបបូរមាត់របស់នាងឱ្យស្តើងជាងមុននៅប្រទេស ថៃ ដើម្បីលើកហុងស៊ុយ និង បានជួបតែអ្នកស្រឡាញ់ស្មោះ ដែលតម្លៃនៃការកែបបូរមាត់នេះ គឺចំណាយសរុបអស់ ២០០០ ដុល្លារ ។

P9

ទាក់ទងទៅនឹងរូបសម្ផស្សនេះផងដែរ ប៉ុបពី បានសរសេរសារនៅក្នុងហ្វេសប៊ុករបស់នាងថា «សម្រស់ស្អាតដោយសារ ប៉ា ម៉ាក់ នឹង ចុងកាំបិតលោកគ្រូពេទ្រកែសម្រស់» ។ អ្វីដែលធ្វើឱ្យទស្សនិកជនអត់ទ្រាំមិនសរសើរពីសម្រស់របស់ ប៉ុបពី មិនបាននោះ គឺទាំងរូបរាង និង សម្រស់ស្បែកដូចស្រីបេះបិទតែម្តង ហើយរឹតតែចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនាងថែមទាំងចូលចិត្តបង្ហាញនូវរូបភាពដ៏សិចស៊ីថែមទៀតផង ។

ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីកែភេទឱ្យទៅជាស្រីរួចមក គឺទាំងសាច់ទាំងឈាម រូបរាង និង សម្ផស្ស ពិតជាដូចស្រីបេះបិទតែម្តង ដែលរូបសម្រស់ស្ត្រីពិតប្រាកដខ្លះមិនស្មើនឹងនាងផង។ តាមរយៈរូបស្រស់ដ៏ស្រស់ស្អាតបែបនេះ ប៉ុបពី តែងតែត្រូវបានផលិតកម្មភាពយន្តមួយចំនួន ចាប់អារម្មណ៍ហើយថែមទាំងបានហៅនាងឱ្យសម្តែងផងដែរ ជាក់ស្តែងថ្មីៗនេះនាងបានសម្តែងនៅក្នុងរឿង «ប៉ុបពី ទៅហូលីវូដ» ថែមទៀតផង ៕ យ៉ានុ

ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​
ប៉ុប​ពី ចំណាយ ២០០០ ដុល្លារ​កែ​បបូរមាត់​លើក​ហុងស៊ុយ និង ប្រាថ្នា​ជូ​ប​ស្នេហ៍​ស្មោះ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត