មេឃ​ខៀវ Man City ព្រម​នាំ​យក​ខ្សែប្រយុទ្ធ Nolito ពី​ក្លិប Celta Vigo

ទីបំផុត​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Nolito ព្រម​ចាក​ចេញពី​ក្លិប​សំណព្វ​របស់​ខ្លួន​មក​រួមរស់​ជាមួយ​ក្លិប Man City លើ​ទឹកដី Etihad Stadium ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Pep Guardiola ជាមួយនឹង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​២០​លាន​ដុល្លារ ។

ក្រោយ​ពី​បានឃើញ​សមត្ថភាព​ដ៏​ពូកែ​របស់​ខ្សែប្រយុទ្ធ​ក្លិប Celta Vigo លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រួច​មក លោក Pep Guardiola ក៏​សម្រេច​នាំ​យក​កីឡាករ​រូប​នេះ​ចូល​លេង​ក្នុង​តំបន់​ប្រយុទ្ធ​ជាមួយ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ David Silva និង​កីឡាករ​អា​ហ្ស​ង់​ទី​ន Sergio Aguero ។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ Nolito បាន​ផ្លាស់​ចូល​ក្លិប Celta Vigo នៅ​ឆ្នាំ​២០១៣ ជាមួយនឹង​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ នឹង​ត្រៀមខ្លួន​ប្តូរ​មក​លេង​នៅ​ប្រឺ​មី​ញេ​លី​ក​រដូវ​កាល​ថ្មី ក្រោយ​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប​ត្រូវ​បញ្ចប់ ៕