៥ យ៉ាង​ពី​ផ្លែ​ទ្រលឹងទឹង​ចំពោះ​សុខភាព

មនុស្សមួយចំនួនពិតជាធ្លាប់ស្គាល់ផ្លែទ្រលឹងទឹង ដោយដើមរបស់វាមានកម្ពស់ពី ៥ ទៅ ១០ ម៉ែត្រ ។ ទោះយ៉ាងណាក្តី គេមិនសូវជាបានដឹងពីគុណសម្បត្តិផ្នែកសុខភាពនៃផ្លែឈើនេះពេញលេញប៉ុន្មាននោះទេ ។

ក្នុងផ្លែទ្រលឹងទឹងទម្ងន់ ១០០ ក្រាមមានផ្ទុកវីតាមីនមួយចំនួនដូចជា ថាមពល ៣៦ កាឡូរី , ប្រូតេអីុន ០,៤ ក្រាម , ខ្លាញ់ ០,៤ ក្រាម , កាបូអ៊ីដាត ៨,៨ ក្រាម , កាល់ស្យូម ៤ មីលីក្រាម , ផូស្វ័រ ១២ មិល្លីក្រាម , ជាតិដែក ១,១ មិល្លីក្រាម , វីតាមីន A , B1, C និង ប៉ូតាស្យូម ក្រៅពីនេះវាក៏ជួយដល់បញ្ហាសុខភាពមួយចំនួនដូចជា ៖

១ – ព្យាបាលបញ្ហាក្អក
សារធាតុប៉ូតាស្យូមក្នុងផ្លែទ្រលឹងទឹង អាចជួយកាត់បន្ថយអាការក្អក បន្ថយកំដៅ និង បញ្ហាគ្រុនផ្សេងបានយ៉ាងមានប្រសិទ្ធភាព ។ ហើយបើសិនអ្នកមានបញ្ហាពិបាកដកដង្ហើមនោះ អ្នកក៏អាចពិសាផ្លែនេះបានដែរ វានឹងជួយសម្រួលការដកដង្ហើមឱ្យស្រឡះ និង ធូរជាងមុន ។

២ – ជំងឺលើសឈាម
បើអ្នកមានជំងឺលើសឈាម អ្នកអាចពិសាផ្លែឈើនេះបាន ដោយអាចពិសាឆៅ ឬ យកទៅដាំទឹកពុះ យកទឹកទុកផឹកក៏បាន ។

៥ យ៉ាង​ពី​ផ្លែ​ទ្រលឹងទឹង​ចំពោះ​សុខភាព

៣ – កាត់បន្ថយជំងឺទឹកនោមផ្អែម
សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកអាចយកទៅលាយជាមួយទឹកចំណុះមួយកែវរួចយកទៅដាំពុះ រួចត្រង់យកទឹកតែកន្លះមកផឹកបានហើយ ។ បើអាចអ្នកគួរផឹកឱ្យបានយ៉ាងហោចណាស់ ២ កែវក្នុងមួយថ្ងៃ ។

៤ – បន្ថយអាការជំងឺក្រឡទែន
បើអ្នកកើតជំងឺក្រឡទែន ដោយក និង ថ្គាម ឡើងហើមខ្លាំងនោះ អ្នកអាចពិសាផ្លែឈើនេះបាន ឬក៏យកទៅលាយជាមួយខ្ទឹមស និង ខ្ទឹមបារាំង បុកឱ្យម៉ដ្ឋ យកទៅលាបត្រង់បរិវេណដែលហើម នោះវានឹងជួយកាត់បន្ថយអាការឈឺចាប់ និង អាការហើមបាន ។

៥ – កាត់បន្ថយបញ្ហាឈឺសន្លាក់
បើអ្នកមានអការឈឺសន្លាក់អ្នកអាចយកផ្លែទ្រលឹងទឹងទៅកិនឱ្យម៉ដ្ឋរួចយកទៅលាបចងរឹតនឹងក្រណាត់ត្រង់បរិវេណសន្លាក់ដែលឈឺ ៕

ប្រភព៖ pmhotnews

  • ៥ យ៉ាង​ពី​ផ្លែ​ទ្រលឹងទឹង​ចំពោះ​សុខភាព已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:សុខភាព
Tags: