ប្លែកមែន! សង្ឃសៅលិញ បង្ហាត់ក្បាច់គុណ ដល់នារីស្លៀកប៊ីគីនី ដើម្បីក្លាយខ្លួន ជាអ្នកជួយសង្រ្គោះជីវិត ភ្ញៀវទេសចរ

ចិន៖ កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទេសចរណ៍ជួលទូកជិះលេងកម្សាន្ត Gulongxia Rafting ដែលមានទីតាំង នៅតំបន់ជាយក្រុង Qingyuan ខេត្ត Guangong ប្រទេសចិន បានបង្កើតជាក្រុមនារី ស្លៀកពាក់ជាឈុតប៊ីគីនី ហាត់ក្បាច់គុណជាមួយនឹងសង្ឃសៅលិញ ដើម្បីជួយការពារសុវត្ថិភាព ដល់ភ្ញៀវទេសចរដែលបានមកជិះទូកលេងកម្សាន្តនៅទីនោះ។

ជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញឲ្យឃើញពីក្រុមនារីៗមួយក្រុម បាននាំគ្នាហាត់ក្បាច់គុណសៅលិញ ជាមួយសង្ឃសៅលិញ (Shaolin) ក្នុងប្រទេសចិន នៅឯទីតាំងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ Nankun Mountain ដែលជាទីតាំងដ៏ល្បី និងពេញនិយមរបស់ប្រជាជនចិន។

បើតាមប្រភពបានឲ្យដឹងថា ដើម្បីទទួលបានប្រជាប្រិយភាពកាន់តែច្រើន ពីសំណាក់ភ្ញៀវទេសចរ ដែលមានលេងកម្សាន្តនៅរម្មណីយដ្ឋានធម្មជាតិមួយនេះ ក្រុមហ៊ុន Gulong Rafting បានបើកការប្រលងជ្រើសរើស ដែលតម្រូវឲ្យបេក្ខជនដាក់ពាក្យទាំងអស់ ត្រូវតែរៀនជំនាញផ្នែកក្បាច់គុណសៅលិញជាមុនសិន ក្នុងពេលហ្វឹកហាត់ដែលមានរយៈពេល ជាងមួយសប្តាហ៍ មុនពេលត្រូវបានជ្រើសរើសជាប់ជាស្ថាពរ ក្នុងគោលបំណងដើម្បីឲ្យបេក្ខភាពប្រឡងទាំងអស់ ក្លាយអ្នកជួយសង្រ្គោះដ៏មានប្រសិទ្ធិភាព និងដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវ ដែលបានជិះទូកលេងកម្សាន្តផងដែរ។

ទន្ទឹមនឹងនោះផងដែរ ក្នុងរយៈពេលនៃការជ្រើសរើសហ្វឹកហាត់នេះដែរ មានការចូលរួមដោយបេក្ខជនច្រើនជាង៣០នាក់ ដែលក្នុងនោះគេសង្កេតឃើញថា សុទ្ធតែជាបេក្ខនារីទាំងអស់ ដោយសង្ឃឹមថានឹងអាចជាប់ទទួលបានការងារ ក្លាយជាអ្នកជួយសង្រ្គោះប្រចាំតំបន់ជិះទូកលេងកម្សាន្តមួយនេះ។

ប្រភពបន្តថា ពួកគេត្រូវបានបង្វឹកដោយ សង្ឃសៅលិញ២រូប ដោយបង្ហាត់នូវក្បាច់គុណល្បីៗ គឺក្បាច់គុណក្រញាំសត្វទាំង៥ រួមមាន ក្បាច់ខ្លា ក្បាច់អូស ក្បាច់ខ្លារខិន ក្បាច់ពស់ និងក្បាច់នាគរាជ។ បន្ថែមលើនោះ រាល់បេក្ខភាពប្រលងទាំងអស់ ត្រូវចេះយ៉ាងហោចណាស់ ២ក្បាច់ទើបមានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជាប់ក្លាយខ្លួនជាបុគ្គលិក របស់ក្រុមហ៊ុនទេសចរណ៍មួយនេះពេញសិទ្ធិផងដែរ។

បើតាមការឲ្យដឹងបន្ថែម ភាគច្រើនបេក្ខនារីដែលប្រលង សុទ្ធតែត្រូវបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ខាងផ្នែកកីឡា ដែលគ្រាន់តែតម្រូវឲ្យចេះហាត់ក្បាច់គុណមូលដ្ឋានគ្រឹះចំបាប់ក្នុងទឹក បន្ថែមទៀតតែប៉ុណ្ណោះ ដូច្នេះវាមិនមែនជាបញ្ហាសម្រាប់ពួកនាងឡើយ។

បើតាមសម្តីអ្នកនាំពាក្យវិញ បានឲ្យដឹងថា ការហ្វឹកហាត់នូវក្បាច់គុណ និងចំបាប់ក្នុងទឹកនេះ គឺអាចជួយឲ្យពួកគេមានរាងស្អាត មានកម្លាំងរឹងមាំ និងក្លាយខ្លួនជាអ្នកជួយសង្រ្គោះ ដ៏មានប្រសិទ្ធភាព និងអស្ចារ្យផងដែរ។ ហើយប្រសិនណាបើបេក្ខនារីរូបណាម្នាក់ បានឆ្លងជាប់ក្នុងវគ្គបណ្តុះបណ្តាលជាឆ្មាំនារីហើយនោះ នោះបេក្ខនារីរូបនោះត្រូវតែទទួលបន្ទុកចាំការពារ ជួយសង្រ្គោះជីវិតភ្ញៀវទេសចរ ខណៈពេលកំពុងជិះទូកកម្សាន្តដែលជានារីដូចគ្នាផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត