ប៊ុត សីហា បរិយាយ​សារ​ក្នុង​ចិត្ត​ក្រោយ​ល្បីឈ្មោះ​

6 Videos


ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ប៊ុត សីហា បានបញ្ចេញសារដ៏គួរឱ្យចាប់អារម្មណ៍មួយ បង្ហាញដល់មហាជនពីអត្តចរិតពិត និង គោលគំនិតបែបសុទិដ្ឋិនិយមរបស់លោកក្រោយល្បីឈ្មោះ ដែល បញ្ជាក់ឱ្យដឹងថា ទោះបីជាយ៉ាងណាក៏លោកនៅតែមិនភ្លេចកំណើតរបស់លោកនោះឡើយ។

P9

នៅក្នុងសារដ៏មានអត្ថន័យនោះមានសេចក្ដីពិស្ដារថា «#‎មិនថាពីមុនយើងជាមនុស្សសាមញ្ញ ហើយពេលនេះក្លាយខ្លួនទៅជាមនុស្សខុសពីមុនដែលមានមហាជនទទួលស្គាល់ច្រើន ហើយមានចិត្តគិតថាខ្លួនឯងអស្ចារ្យនោះប្ដូរចរិតឫកពា គិតថាគេទាំងអស់នៅជុំវិញខ្លួនយើងមិនដល់យើងនោះ ថ្ងៃណាមួយ ឆាកជីវិតយើងដែលខំតស៊ូនោះនឹងទទួលបានមកវិញមានតែភាព និង ពាក្យថា «ស្តាយក្រោយ» ព្រោះភ្លេចកំណើតដើមចរិតដើម ។ *ពាក្យទាំងអស់នេះ គឺខ្ញុំចង់និយាយអំពីការគិតរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំនឹងចងចាំទុកក្នុងមួយជីវិតរបស់ខ្ញុំថា ខ្លួនខ្ញុំនឹងចិត្តគំនិតរបស់ទាំងអស់ដែលមាននៅក្នុងខ្លួនខ្ញុំនេះ គឺគ្មានថ្ងៃដែលអាចយកមកគិតហើយធ្វើរឿងនឹងបាននោះទេ ចិត្តគំនិតការគិតចេញពីអារម្មណ៍ពិតរបស់ខ្ញុំ ប៊ុត សីហា ចង់ប្រាប់ទៅអ្នកទាំងអស់គ្នា.! ឱ្យបានដឹងថាខ្ញុំមិនអាចភ្លេចកំណើតដើមរបស់ខ្ញុំបានទេ អ្នកណាដែលបានឡើងខ្ពស់ហើយគិតបែបនេះភ្លេចខ្លួនឯងពីមុនថាជាអ្នកណាគេនោះ.. ដូចជាភ្លេចកំណើតដើម ហើយមួយទៀតនោះ គឺដូចជាភ្លេច ឪពុក ម្តាយអ្នកមានគុណដែលបានផ្តើមកំណើតឱ្យយើងចឹងដែរ..។ (ចប់) » ។

ប៊ុត សីហា បរិយាយ​សារ​ក្នុង​ចិត្ត​ក្រោយ​ល្បីឈ្មោះ​

ប៊ុត សីហា មួយរយៈចុងក្រោយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ក៏ព្រោះតែរូបលោកហ៊ានចេញមុខទទួលស្គាល់ថា មានប្រពន្ធមានកូន ហើយថែមទាំងបង្ហាញមុខប្រពន្ធកូនជាសារធាណៈទៀត ដែលការបង្ហាញនេះហាក់កប់បាត់អស់នូវរឿងអាស្រូវដែលបោកផ្ទប់លើករូបលោកថាលោកលាក់ប្រពន្ធកូនដើម្បីប្រជាប្រិយភាពនាពេលកន្លងមកនោះ ៕ ភូមិន្ទ

ប៊ុត សីហា បរិយាយ​សារ​ក្នុង​ចិត្ត​ក្រោយ​ល្បីឈ្មោះ​
ប៊ុត សីហា បរិយាយ​សារ​ក្នុង​ចិត្ត​ក្រោយ​ល្បីឈ្មោះ​
ប៊ុត សីហា បរិយាយ​សារ​ក្នុង​ចិត្ត​ក្រោយ​ល្បីឈ្មោះ​
ប៊ុត សីហា បរិយាយ​សារ​ក្នុង​ចិត្ត​ក្រោយ​ល្បីឈ្មោះ​
ប៊ុត សីហា បរិយាយ​សារ​ក្នុង​ចិត្ត​ក្រោយ​ល្បីឈ្មោះ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត