ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែង និង ចម្រៀង Nicky Wu បានធ្វើការប្រគំតន្ត្រីជួបជុំអ្នកគាំទ្រ នៅសៀងហៃ ដែលក្នុងព្រឹត្តិការណ៍នេះមានហេតុការណ៍មួយធ្វើឲ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

P9

ពេលដែលលោកកំពុងច្រៀងចម្រៀង Hand In Hand ប្រពន្ធលោកនាង Cecilia Liu បានដើរមកលើឆាកជាមួយនឹងបាច់ផ្កា ដែលធ្វើឲ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតភ្លេចទំនុកច្រៀងជាមួយនឹងទឹកមុខស្រឡាំងកាំង។ ពេលនោះ អ្នកគាំទ្រជាច្រើនបានស្រែកហ៊ោឲ្យអ្នកទាំងពីរថើបគ្នា ទើបលោក Nicky បានទាញថ្ពាល់ប្រពន្ធមកថើប ហើយប្រពន្ធលោកក៏ថើបថ្ពាល់លោកដូចគ្នា ដែលធ្វើឲ្យឆាកតន្ត្រីពោរពេញដោយភាពទ្រហឹងអឺងកង ។

ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​

ក្រោយពេលការប្រគំតន្ត្រីបញ្ចប់ លោក Nicky ក៏បានឲ្យដឹងដែរថា ពេលនោះលោកគិតថា ប្រពន្ធលោកនៅទីក្រុងប៉េកាំង ហើយមុនឆាកប្រគំតន្ត្រី នាងក៏បានផ្ញើសារសួរលោកដែរថា តើលោកចាំទំនុកច្រៀងទេ តែក្រោយពេលលោកតបសារនោះ ក៏មិនឃើញមានការឆ្លើយតបមកវិញ ទើបចុងក្រោយ គ្រប់យ៉ាងពិតជាធ្វើឲ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕ ថាវរិទ្ធ (ប្រភព ៖ឡបលីផប)

ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​
ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​
ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​
ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​
ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​
ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​
ប្រពន្ធ Nicky Wu ធ្វើ​ឲ្យ​ប្តី​ភ្លេច​ទំនុកច្រៀង​លើ​ឆាក​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត