បន្តិចទៀត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ផុត​អាណត្តិ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោកស្រី Anna Maj Hulgard ឯកអគ្គរដ្ឋទូត​នៃ​ព្រះរាជាណាចក្រ​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ ក្នុង​ឱកាស​ដែល​លោកស្រី​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។

តាម​គម្រោង ជំនួប​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៦៕