​លើស​​ហើយ​ចែៗ​អើយ

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ក្រុម​អ្នក​ញៀន និង​ល្បែងស៊ីសង (​បៀរ​) ប្រុស-​ស្រី​ជា​​ច្រើន​នាក់ ត្រូវ​​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​នៃ​ស្នងការដ្ឋាន​​នគ​របាល​ខេត្ត​ ធ្វើការ​ឆ្មក់​ចូល​​បង្ក្រាប ចាប់​​ឃាត់ខ្លួន​យក​ទៅ​អប់រំ ខណៈ​ពួក​គេ​នាំ​គ្នា​អង្គុយ​លេ​ង​​យ៉ាង​គគ្រឹកគគ្រេង​​នៅ​ក្នុងភូមិ​មួយ​នៅ​ស្រុក​សាលា​ក្រៅ  ។ ​​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដ​ល់​ ម្នាក់​ៗ​បាន​នាំ​គ្នា​រត់​ចែក​ជើង​​​ព្រាត ដោយ​អ្នកខ្លះ​ដួល​​រលាត់​ដៃជើ​ង ខ្លះ​ដាច់​ស្បែកជើង និង​ខ្លះ​ទៀត​ លោត​ផ្លោះ​បង្គោលរ​បង​ផ្ទះ​គេ ព្រលឹង​ចុង​សក់ ហើយ​ក៏​ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​មួយ​ចំនួន​ ។

ជាក់​ស្តែង​ ការ​ចុះ​​បង្ក្រាប​បន​​ល្បែងស៊ីសង​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ​មិថុនា ​២០១៦ ស្ថិត​​​ក្នុងផ្ទះ​​បុរស​ម្នាក់​ឈ្មោះ​ឆ​យ ឈី​ម ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។  ​ក្រុម​​សមត្ថកិច្ច​ខាង​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​មួយ​កន្លែង នៅ​ចំណុច​ខាងលើ ខណៈ​ដែល​​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុ​ស-​ស្រី កំពុង​នាំ​គ្នា​លេង​យ៉ាង​ពពាក់ពពូន​នៅ​ក្នុងផ្ទះ​បុរស​ម្នាក់ ។

ការ​លេង​ល្បែងស៊ីសង​នេះ​ មាន​រយៈពេល​ជា​យូរ​មក​ហើយ តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​​ណា​ម្នាក់ ចុះ​ទៅ​បង្ក្រាប​ចាប់​នោះ​ទេ ។ ​ការ​បង្ក្រាប​នេះ បាន​​​ឃាត់ខ្លួន​​​មនុស្ស​ចំនួន​​៨​នាក់ ក្នុង​នោះ​ស្រី​​​៧​នាក់ រួម​នឹង​ភស្តុ​តាង​មួយ​ចំនួនដូច​ជា​ បៀរ កំរាល​លេងបៀរ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងអស់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើការ​ណែនាំ​អប់រំ និង​អនុវត្ត​ផាកពិន័យ រួច​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។