Sunrise (​មន្ទី​ពេទ្យ​ជប៉ុន​) បើកទ្វារ​នៅ​ខែកញ្ញា​, ថ្លៃ​សេវា​ថោក​ជាង​ការព្យាបាល​ក្រៅប្រទេស និពន្ធដោយ : គី សុខ​លីម       June-22-2016, 3:58 pm         124

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Sunrise (​មន្ទី​ពេទ្យ​ជប៉ុន​) បើកទ្វារ​នៅ​ខែកញ្ញា​, ថ្លៃ​សេវា​ថោក​ជាង​ការព្យាបាល​ក្រៅប្រទេស​ភ្នំពេញ​៖ មន្ទី​ពេទ្យ​ជប៉ុន Sunrise ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​មន្ទី​ពេទ្យ​ប្រាប់​ឲ្យ​ដឹងថា អាច​នឹងមាន​តម្លៃ​សេវាកម្ម​ថោក​ជាង​ការចាកចេញ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​នោះ នឹង​បើក​ឲ្យ​ដំណើរការ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ នៅ​ទីក្រុង​ភ្នំពេញ នា​តំបន់​ជ្រោយចង្វា ខាងកើត​រាជធានី​ភ្នំពេញ​។ បុគ្គលិក​ជប៉ុន​ចំនួន​២០​នាក់ និង​បុគ្គលិក​ខ្មែរ​ចំនួន​៦០​នាក់​ដែលមាន​បទពិសោធន៍​ខ្ពស់​នឹង​បម្រើការ​នៅក្នុង​មន្ទី​ពេទ្យ​ឯកជន​ជប៉ុន​មួយ​នេះ​។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក Yoshifumi Hayashi M.D. នាយក​ផ្នែក​សេវា​ព្យាបាល​អ្នកជំងឺ និង ជា​នាយក​គ្រប់គ្រង​មន្ទី​ពេទ្យ Sunrise ដូចតទៅ​៖

​ក្រោយ​ធ្វើការ​សិក្សា​ទីផ្សារ​រួចមក មន្ទី​ពេទ្យ​ឯកជន​ជប៉ុន Sunrise សម្រេចចិត្ត​បោះទុន​វិនិយោគ​ចំនួន​៣៥​លាន​ដុល្លារ​ដើម្បី​សាងសង់​មន្ទី​ពេទ្យ​ស្តង់ដា​ខ្ពស់​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួល​ការព្យាបាល​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ជប៉ុន​ចំនួន​២​ពាន់​នាក់​ដែល​បាន និង​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ លទ្ធផល​ស្រាវជ្រាវ​បាន​បង្ហាញថា ទាំង​ខ្មែរ និង​ជប៉ុន​នៅ​កម្ពុជា​ចង់ឃើញ​វត្តមាន​មន្ទី​ពេទ្យ​ជប៉ុន​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា​។

​ហេតុផល​នេះហើយ ទើប​នៅ​ខែកញ្ញា​ឆ្នាំ​២០១៦​ខាងមុខនេះ មន្ទី​ពេទ្យ Sunrise នឹង​បើកទ្វារ​ទទួល​អ្នកជំងឺ ដោយមាន​ការទទួល​ស្វាគមន៍​ពី​បុគ្គលិក​ជនជាតិ​ជប៉ុន និង​ខ្មែរ​ចំនួន​សរុប​៨០​នាក់​។ បុគ្គលិក​ទាំងអស់​សុទ្ធ​តែមាន​បទពិសោធន៍​ខ្ពស់​ផ្នែក​សុខាភិបាល​។ សេវាកម្ម​ដែល​ផ្តល់ជូន​ដោយ​មន្ទី​ពេទ្យ​មាន​ដូចតទៅ ក្នុង​មាន​៖ ការព្យាបាល​ទូទៅ សង្គ្រោះបន្ទាន់ ពិនិត្យ​ទូទៅ ការវះកាត់​ប្រសាទ​សាស្ត្រ ឬ​ការព្យាបាល​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​ល​។

​មិនមែន​តែ​តម្រូវការ​ពី​ពលរដ្ឋ​ខ្មែរ និង​ជប៉ុន​ប៉ុណ្ណោះ​ទេ​ដែល​នាំ​ឲ្យ​មានការ​វិនិយោគ​នោះ តាមពិត កង្វះខាត​សេវា​សុខាភិបាល​នៅ​កម្ពុជា ការស្វាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បូកផ្សំ​នឹង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​មន្ទី​ពេទ្យ​ជប៉ុន​នៅក្រៅ​ប្រទេស​ទៀត​នោះ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​បានសម្រេច​ចិត្ត​បោះទុន​បង្កើត​មន្ទី​ពេទ្យ Sunrise នៅ​បរទេស​។

Sunrise (​មន្ទី​ពេទ្យ​ជប៉ុន​) បើកទ្វារ​នៅ​ខែកញ្ញា​, ថ្លៃ​សេវា​ថោក​ជាង​ការព្យាបាល​ក្រៅប្រទេស និពន្ធដោយ : គី សុខ​លីម       June-22-2016,  3:58 pm         124

​តើ​មន្ទី​ពេទ្យ​ជប៉ុន​មួយ​នេះ​អាច​នឹង​ប្រកួតប្រជែង​ជាមួយ​មន្ទី​ពេទ្យ​បរទេស​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​រួចជាស្រេច​ហើយ បាន​ដែរឬទេ​នៅពេល​អនាគត​?

​ឆ្លើយ​ទៅនឹង​សំណួរ​នេះ លោក Yoshifumi Hayashi M.D. នាយក​ផ្នែក​សេវា​ព្យាបាល​អ្នកជំងឺ និង ជា​នាយក​គ្រប់គ្រង​មន្ទី​ពេទ្យ Sunrise ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ បាន​ពន្យល់​ប្រាប់ថា​៖«​យើង​មាន​ជំនឿ​លើ​គុណភាព​សេវា​សុខភាព​របស់​យើង ជាពិសេស សេវាកម្ម​សង្គ្រោះបន្ទាន់ ពីព្រោះ វេជ្ជបណ្ឌិត​ជំនាញ​ជាន់ខ្ពស់​យើង​ស្ថិតនៅ​ប្រចាំការ​នៅក្នុង​មន្ទី​ពេទ្យ​តែម្តង​»​។

​ចំណុច​មួយទៀត​ដែល​លោក Yoshifumi Hayashi គិតថា មន្ទី​ពេទ្យ​គាត់​អាច​ប្រកួតប្រជែង​បានដែរ​នោះ គឺ​តម្លៃ​សមរម្យ​។ វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​វ័យក្មេង​រូបនេះ បាន​បន្ត​បញ្ជាក់ទៀតថា​៖«​តម្លៃ​សេវាកម្ម​នៃ​មន្ទី​ពេទ្យ Sunrise អាចមាន​តម្លៃថោក​ជាង​ការចេញដំណើរ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​របស់​ពលរ​ដ្ឋ​ខ្មែរ​»៕