ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

ប្ដីប្រពន្ធជនជាតិចិនធ្លាប់ជាជនភៀសខ្លួនមួយគូ បានរសាត់អណ្ដែតទៅដល់ទឹកដីអាមេរិក និងបានបើកភោជនីយដ្ឋានបម្រើអាហារពេលល្ងាចជាច្រើនឆ្នាំរហូតបានក្លាយជាមហាសេដ្ឋីពាន់លានដុល្លារគួរឲ្យកោតសរសើរ។

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

លោក Andrew ជាស្វាមី និងអ្នកស្រី Peggy Cherng ជាភរិយា មានអាយុ ៦៧ឆ្នាំដូចគ្នា។ ពេលនេះពួកគេមានទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លារហើយ។ អ្នកទាំងពីរបានបើកភោជនីយដ្ឋានមួយឈ្មោះ Panda Express ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Rosemead រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដោយបង្កើតដំបូងក្នុងឆ្នាំ ១៩៧០។

តើការចាប់ផ្ដើមជីវិតដំបូងរបស់អ្នកទាំងពីជួបរឿងអ្វីខ្លះ?

ឪពុករបស់លោក Andrew ឈ្មោះ Ming-Tsai បានធ្វើការក្នុងភោជនីយដ្ឋានមួយនៅកោះតៃវ៉ាន់ បន្ទាប់ពីចាកចេញប្រទេសចិនក្នុងឆ្នាំ ១៩៤៧។ គ្រួសារនេះបានផ្លាស់ទីលំនៅទៅរស់នៅទីក្រុង Yokohama ប្រទេសជប៉ុន ដែលឪពុកគាត់ធ្វើការជាមេចុងភៅក្នុងភោជនីយដ្ឋានមួយ។ លោក Andrew បានខិតខំរៀនសូត្រ រហូតជាប់អាហារូបករណ៍ទៅសិក្សានៅរដ្ឋ Kansas សហរដ្ឋអាមេរិក រួចបានស្គាល់ភរិយាបច្ចុប្បន្នអ្នកស្រី Peggy នៅសាកលវិទ្យាល័យ Baker។

អ្នកស្រី Peggy ជាជនភៀសខ្លួនជនជាតិចិន តែធំដឹងក្ដីនៅប្រទេសមីយ៉ាន់ម៉ា។ ក្រោយរៀនចប់នៅសាកលវិទ្យាល័យ Baker អ្នកស្រីបានប្ដូរទៅរៀននៅសាកលវិទ្យាល័យ Missouri រៀនអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងរៀនបន្តរហូតបានថ្នាក់បណ្ឌិត PhD។ ចំណែកលោក Andrew ក៏បានទៅកាន់ Missouri ដែរ ដើម្បីជួបជាមួយអ្នកស្រី Peggy តែរៀនថ្នាក់អនុបណ្ឌិតមុខវិជ្ជាគណិតវិទ្យា។

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

ក្រោយរៀនចប់អ្នកទាំងពីរបានប្ដូរទៅកាន់រដ្ឋ Los Angeles និងសម្រេចរៀបការជាមួយគ្នាដោយមិនមានអ្វីជាឧបសគ្គ។ ក្រោយមកលោក Andrew បានបញ្ចុះបញ្ចូលឪពុកម្ដាយឲ្យជួយគាត់បើកហាង Panda Inn នៅទីក្រុង Pasadena រដ្ឋខាងលើ ក្នុងឆ្នាំ ១៩៧៣។ ពេលបើកហាងខ្លួនឯងភ្លាមៗ គាត់បានឲ្យម្ដាយធ្វើជាអ្នកដាំបាយ និងឪពុកជាអ្នកទទួលភ្ញៀវម្ដង។ បើកដំបូងហាងលក់ម្ហូបអាហារនេះកាន់តែដុនដាប ស្ទើរបោះបង់ចោលទៅហើយ តែចិត្តនៅស្រលាញ់។

មូលហេតុកើតជាភោជនីយដ្ឋាន Panda Express

ក្រោយសន្សំប្រាក់កាក់ពីការលក់តូចតាចយូរឆ្នាំទៅ ក្នុងឆ្នាំ ១៩៨៣ Andrew បានវិវឌ្ឍ និងដូរឈ្មោះហាងនេះលើកដំបូងទៅជា Panda Express ជាមួយមុខម្ហូបថ្មី។ ចំណែកអ្នកស្រី Peggy ពេលនោះ ជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រនៅក្រុមហ៊ុន McDonnell Douglas តែបានសម្រេចចិត្តជួយស្វាមីមើលការខុសត្រូវខាងចំណូលចំណាយ។

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

ចំណេះជំនាញខាងព័ត៌មានវិទ្យារបស់អ្នកស្រីបានធ្វើឲ្យ Panda Express រីកលូតលាស់លឿន ដោយមានការតាមដានពីការទិញលក់ និងចំណង់ចំណូលចិត្តអតិថិជន។ អ្នកស្រីនិយាយថា “ប្រព័ន្ធគ្រប់គ្រងអ្នកស្រីបង្កើតខ្លួនឯងអាចវិភាគទិន្នន័យអ្វីត្រូវការលក់ច្រើន អ្វីមិនត្រូវលក់ និងអ្វីត្រូវផ្ដល់ជូន ឬមិនផ្ដល់ជូន”។

 

ក្រោយជោគជ័យពីមួយខែទៅមួយខែ Andrew បានដើរតួនាទីជានាយកប្រតិបត្តិ ខណៈ Peggy ជាប្រធានផ្នែកបច្ចេកទេសទទួលបន្ទុកខាងប្រតិបត្តិការ តាមដានហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់។ អ្នកស្រីបានប្រកាន់ខ្ជាប់ពាក្យស្លោកមួយថា “ជំនួញភោជនីយដ្ឋាន គឺជាជំនួញមនុស្ស ហើយអតិថិជនជាការវិនិយោគរបស់យើង។ ប្រសិនបើយើងចង់ឲ្យភ្ញៀវស្រលាញ់ យើងត្រូវផ្ដោតទៅលើគុណភាពម្ហូបអាហារ បរិយាកាស និងសេវាកម្ម។ បើរឿងទាំងនេះធ្វើបានល្អហើយ អតិថិជននឹងអញ្ជើញមកខ្លួនឯង”។

 

តើបច្ចុប្បន្ននេះ ពួកគាត់ផ្ដល់ថ្លៃឈ្នួលបុគ្គលិកដូចម្ដេច?

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

Panda Express ទទួលភាពល្បីល្បាញខាងគុណភាពម្ហូបអាហារ និងផ្តល់តម្លៃដល់គ្រប់បុគ្គលិក។ ពួកគេទទួលបានប្រាក់ឈ្នួលខ្ពស់ និងផលប្រយោជន៍យ៉ាងគាប់ប្រសើរ។ បុគ្គលិកទើបចូលបម្រើក្នុងភោជនីយដ្ឋានទទួលប្រាក់ឈ្នួល ៩,៥០ដុល្លារក្នុងមួយម៉ោង និងមុខតំណែងជំនួយការនាយកទទួលបាន ១៤ដុល្លារក្នុងមួយម៉ោង។ ក្រៅពីនេះមានការថែទាំសុខភាព ពេលឈឺ ពេលលំហែកាយ និងជួយឧបត្ថម្ភដល់ការសិក្សាថ្នាក់មហាវិទ្យាល័យ ក្រោយចូលបម្រើការបាន ៦ខែ។មកទល់ពេលនេះ ពួកគាត់មានហាងចំនួន ១៨០០កន្លែង ក្នុងសហរដ្ឋអាមេរិក ម៉ិកស៊ីកូ និងកាណាដា៕

ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី

ប្រភព៖ sabay

  • ប្ដី​ប្រពន្ធ​ជន​ភៀស​ខ្លួន​ រសាត់​​​អណ្ដែត​ដល់​​អាមេរិក​​ក្លាយ​ជា​​​​​មហាសេដ្ឋី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: