ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

តាមសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងប្រមូលពន្ធលើយានយន្តគ្រប់ប្រភេទ(លើកលែងម៉ូតូ) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ម្ចាស់យានយន្តទាំងអស់អាចបង់ពន្ធនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី។ សេចក្ដីប្រកាសបន្តទៀតថា ពន្ធលើមធ្យោបាយដឹកជញ្ជូននេះនឹងលើកលែងចំពោះ៖

១. រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិសនីជាកម្មសិទ្ធិរបស់រដ្ឋ
២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ
៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

ម្ចាស់យានយន្តដែលមានបំណងចង់បង់ពន្ធ សូមភ្ជាប់ជាមួយ៖
១. ច្បាប់ថតចម្លងសម្គាល់យានយន្ត ឬ
២. ច្បាប់ថតចម្លងវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ចំពោះយានយន្តក្រៅពីប្រភេទPick Up) ឬ
៣. បង្កាន់កាន់ដៃបង់ពន្ធនាំចូល ឬ
៤. លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តចេញដោយឃុំ/សង្កាត់ (ចំពោះយានយន្តកែច្នៃក្នុងស្រុក) និងច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ
៥. លិខិតឆ្លងដែន ឬ
៦. លិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្តចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។

គូសបញ្ជាក់ផងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ អង្គភាពនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្តដែលមិនទាន់បង់ ហើយម្ចាស់យានយន្តត្រូវបង់ប្រាក់ពិន័យ១០០% នៃប្រាក់ពន្ធដែលត្រូវបង់។

សូមអានបែបបទនៃការប្រមូលពន្ធរបស់យានយន្តគ្រប់ប្រភេទដូចខាងក្រោម៖

ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ

ប្រភព៖ sabay

  • ពន្ធ​យានយន្ត​ចាប់ផ្ដើម​ប្រមូល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ​ហើយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: