ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?

ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតត្រូវប៉ះជាមួយបែលហ្សិកវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃពុធនេះក្នុងការប្រកួតបិទឆាកពូល E ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០១៦នៅបារាំង។

ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?Zlatan និង Hazard

២ប្រកួតកន្លងមកស៊ុយអែតស្មើ១ ចាញ់១ មាន១ពិន្ទុដូច្នេះដើម្បីដណ្ដើមឱកាសឈានទៅវគ្គបន្ទាប់ក្រុមលោក Erik Hamrén ត្រូវការឈ្នះដាច់ខាតលើបែលហ្សិកដែលកំពុងឈរលេខ២មាន៣ពិន្ទុនៅក្នុងដៃ។

ប្រវត្តិជួបគ្នា និងស្ថិតិខ្លះៗ៖

– បែលហ្សិកឈ្នះ៧ក្នុងចំណោម១៤ប្រកួតទល់នឹងស៊ុយអែត ក្នុងនោះស្មើ២ និងចាញ់៥។

– ជំនួបរវាងគូទាំង២ ស៊ុយអែតធ្លាប់ស៊ុតចូល ៣០គ្រាប់ខណៈបែលហ្សិកស៊ុតបាន២២គ្រាប់។

– ក្នុងការប្រកួតកម្មវិធីធំៗវិញស៊ុយអែតឈ្នះ បែលហ្សិកចុងក្រោយបំផុតគឺក្នុងឆ្នាំ ១៩៦០ វគ្គជម្រុះ World Cup ដោយលទ្ធផល ២-០ ហើយបែលហ្សិកធ្លាប់ឈ្នះ ២-១ ក្នុងការប្រកួតអឺរ៉ូឆ្នាំ ២០០០។

សម្ដីគ្រូបង្វឹក៖

លោក Erik Hamrén គ្រូបង្វឹកស៊ុយអែត៖ «តើយើងគួរចាប់ផ្ដើមការប្រកួតដោយសម្រុក ឬក៏ប្រុងប្រយ័ត្ន? ទាំងនេះគឺជាបញ្ហាដែលខ្ញុំកំពុងគិត ព្រោះបែលហ្សិកគឺជាក្រុមមិនធម្មតា ពិសេសពួកគេមានខ្សែប្រយុទ្ធឆ្នើមៗ និងសំបូរបច្ចេកទេស»។

ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?

លោក Marc Wilmots គ្រូបែលហ្សិក៖ «Zlatan គឺជាកីឡាករដែលគ្រោះថ្នាក់បំផុត ដោយសារប្រកួតនេះអាចជាប្រកួតចុងក្រោយសម្រាប់ស៊ុយអែត ដូច្នេះគេអាចនឹងពុះកញ្ជ្រោលខ្លាំងជាងគេ តែគ្រប់យ៉ាងគឺស្ថិតនៅលើយើងទាំងអស់គ្នា»។

ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?

ជើងកីឡាករ៖

ស៊ុយអែតមានរបួសកីឡាករ Lustig ម្នាក់ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា៖ Isaksson; Lindelöf, Johansson, Granqvist, Olsson; Larsson, Ekdal, Källström, Forsberg; Berg, Ibrahimović។

ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?

បែលហ្សិកមានរបួសកីឡាករ២រូបគឺ Dembélé និងCarrasco (ខ្មងជើង) ដូច្នេះជម្រើស១១នាក់ដំបូងអាចជា៖ Courtois; Meunier, Alderweireld, Vermaelen, Vertonghen; Witsel, Nainggolan; Mertens, De Bruyne, Hazard; Lukaku៕

ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?

ព្យាករគូនេះគឺ៖ ស៊ុយអែត ០-១ បែលហ្សិក , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

*យប់នេះក៏មានការប្រកួត៣គូទៀតផងដែរ៖

– ហុងគ្រី vs ព័រទុយហ្គាល់ (ម៉ោង១១:០០យប់)

– អ៊ីស្លង់ vs អូទ្រីស (ម៉ោង១១:០០យប់)

– អ៊ីតាលី vs សាធារណរដ្ឋអៀរឡង់ (ម៉ោង០២:០០រំលងអាធ្រាត្រ)៕

ប្រភព៖ sabay

  • ស៊ុយអែត​អាច​ឈ្នះ​បែលហ្សិក​ ដើម្បី​ទៅ​វគ្គ​បន្ត​អត់​នៅ​យប់​នេះ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: