Leicester ចុះហត្ថលេខាជាមួយ Hernandez មកពង្រឹងតំបន់ការពារ

ក្លិប Leicester City បានប្រកាសថា ពួកគេនឹងចុះហត្ថលេខាជាមួយខ្សែការពារ Luis Hernandez ពីក្លិប Sporting Gijon ដែលជាការផ្ទេរដោយគ្មានតម្លៃខ្លួន។

Hernandez-ft16

កីឡាករវ័យ ២៧ឆ្នាំរូបនេះ នឹងមកចូលរួមជាមួយក្រុមម្ចាស់ជើងឯក Premier League នេះក្នុងកុងត្រាលេងចំនួន ៤ឆ្នាំ នៅដែលកិច្ចព្រមព្រៀងរបស់គេជាមួយក្លិបនៅអេស្បាញនោះ ផុតរលត់នៅចុងខែនេះ។

Hernandez ក្លាយជាកីឡាករដំបូង ក្នុងការផ្ទេរមកលេងនៅ Leicester ខណៈក្លិបកំពុងត្រៀមចូលលេងនៅ Champions League នារដូវកាលក្រោយ។ Leicester ក៏កំពុងតាមទិញខ្សែប្រយុទ្ធរបស់ Watford ផងដែរគឺកីឡាករ Troy Deeney។

ខ្សែការពារកណ្តាលរូបនេះ ត្រូវបានបណ្តុះចេញពីថ្នាលរបស់ក្លិបយក្ស Real Madrid និងត្រូវបានផ្ទេរទៅលេងនៅ Sporting Gijon កាលពីឆ្នាំ ២០១។ កីឡាករ មានដើមកំណើតនៅទីក្រុង Madrid នេះ បានជួយឲ្យ Sporting គេចផុតពីការកាត់ចេញពី La Liga ដោយលើសមួយពិន្ទុ កាលពីរដូវកាលមុន និងបានចូលលេង ៣៦ប្រកួត បន្ទាប់ពីត្រូវក្លិបដាក់ឲ្យចូលលេងក្នុងឈុតធំនេះ កាលពីឆ្នាំ ២០១៥៕