កុមារ​កំព្រា​ និង​សិស្ស​ក្រីក្រ​ក្នុង​ខេត្ត​ព្រៃវែង​៥០០​នាក់ ​ទទួល​បាន​សម្ភារៈ​សិក្សា​ពី​ណាហ្គា​វើ​ល​

កុមារ​កំព្រា​ និង​សិស្ស​ក្រីក្រ​ក្នុង​ខេត្ត​ព្រៃវែង​៥០០​នាក់ ​ទទួល​បាន​សម្ភារៈ​សិក្សា​ពី​ណាហ្គា​វើ​ល​



ព្រៃវែង ៖ សិស្ស​ក្រីក្រ​និង​កុមារ​កំព្រា​ប្រមាណ ៥០០ នាក់ នៅ​សាលាបឋមសិក្សា វាល​ព្រៅ និង​សាលា​បឋមសិក្សា ជាស៊ីម អង្គរ​យស ក្នុងស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង ​កាល​ពីពេល ថ្មីៗ​នេះ​បាន​ទទួល​ការឧបត្ថម្ភ​សម្ភារ​សិក្សា​មួយ​ចំនួន​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល បាន​មាន​ប្រសាសន៍ថា “​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំងពី​ពេល​បង្កើត​ឡើង​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៤ មកដល់​បច្ចុប្បន្ន​នេះ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ជាច្រើន​ដល់​កុមារ​ក្រីក្រ​កម្ពុ​ជាជាង ៩០.០០០ (​ប្រាំបួន​ម៉ឺន​) នាក់ ដែល​មកពី​សាលា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ១០០​។ តាមរយៈ​ការឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​កុមារ​កម្ពុជា យើង​សង្ឃឹមថា​ពួកគេ​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាង​មុន​ដើម្បី​អនាគត​របស់​ពួកគេ ក៏ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ​។ យើង​បានរៀបចំ​នូវ​កម្មវិធី​អប់រំ​ជាច្រើន ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទាំងមូល​សម្រាប់​កុមារ​កម្ពុជា​”​។​

លោក ប៊ុន សុធា​រ៉ា មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ពោធិ៍​រៀង បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​កោត​សរសើរ​ដល់​សកម្មភាព​ការងារ​សង្គម​ទាំងអស់​ ដែល​បាន​រៀបចំ និង​ផ្តល់​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​។ សម្ភារ​សិក្សា​ទាំង​អស់​នេះ​ដែល​បាន​ឧបត្ថម្ភ​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស នឹង​ជួយ​បំពេញ​បាន​គ្រប់គ្រាន់​នូវ​តម្រូវការ​របស់​កុមារ​។ អ្វី​ដែល​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ធ្វើ គឺជា​គំរូ​សម្រាប់​ស្ថាប័ន​ឯកជន​ដទៃទៀត​។ ក្នុងនាម​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​មួយ​រូប ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​តែងតែ​ជួយ និង​គាំទ្រ​កុមារ​យើង​។ ការ​ចូលរួមចំណែក​នេះ​ផ្តល់​ឱកាស​ជាច្រើន​ដល់​កុមារ​ក្រីក្រ​នៅ​តាម​ខេត្ត និង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​នាពេល​អនាគត​”​។​

លោក ឆៃ ឆន នាយករង​សាលាបឋមសិក្សា​ជា ស៊ីម​អង្គរ​យស បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​យ៉ាង​ជ្រាលជ្រៅ ព្រោះ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​តែងតែ​យកចិត្តទុកដាក់​ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា​នៅ​សាលារៀន​របស់ខ្ញុំ​។ ទីនេះ​ជា​តំបន់​ដាច់ស្រយាល ហើយ​កន្លងមក​ពុំ​ដែល​មាន​ស្ថាប័ន​ណា​មកដល់​ទីនេះ​ដើម្បី​ជួយ និង​បំពេញ​នូវ​អ្វី​ដែល​កុមារ​ទាំងនេះ​ត្រូវការ​យ៉ាង​ចាំបាច់​បំផុត​នោះ​ទេ។

លោក ផន ផល នាយក​សាលាបឋមសិក្សា វាល​ព្រៅ មានប្រសាសន៍ថា “​ដោយមាន​ការ​លើកទឹកចិត្ត​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស សិស្សានុសិស្ស​ត្រូវ​បាន​លើកទឹកចិត្ត​។ ខ្ញុំ​សង្ឃឹមថា ណាហ្គា​វើ​ល​បេះដូង​សប្បុរស នឹង​បន្ត​ការ​ចូលរួមចំណែក​ដល់​សហគមន៍​របស់​យើង​។ តាងនាម​ឲ្យ​កុមារ និង​មាតាបិតា​សិស្ស ខ្ញុំ​សូម​កោតសរសើរ​នូវ​អ្វី​ដែល​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ធ្វើ​សម្រាប់​សហគមន៍ និង​ជាតិ​របស់​យើង​” ៕

កុមារ​កំព្រា​ និង​សិស្ស​ក្រីក្រ​ក្នុង​ខេត្ត​ព្រៃវែង​៥០០​នាក់ ​ទទួល​បាន​សម្ភារៈ​សិក្សា​ពី​ណាហ្គា​វើ​ល​