នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល និង​មន្ទីរ​កសិកម្ម​ខេត្ត បាន​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ គោ ក្របី​

នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល និង​មន្ទីរ​កសិកម្ម​ខេត្ត បាន​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ គោ ក្របី​

ព្រៃវែង ៖ ព្រឹក​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២១៦​នេះ នាយកដ្ឋាន​ផលិត​កម្មបសុព្យាបាល និង​មន្ទីរ​កសិកម្ម​ខេត្ត បាន​សហការ​គៀកស្មា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ គោ ក្របី ជូន​ប្រជាពលរដ្ឋ នៅ ភូមិ​កំពង់​ប្រា​ស្រី ឃុំ​ជ័យ​កំពក ស្រុក​ព្រះស្តេច ខេត្ត ព្រៃវែង។ ដូចនេះ​ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​បញ្ហា​ខាងលើ​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​ សូម​អំពាវនាវ​ដល់​លោក​ភូមិ មេឃុំ អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​ជំរុញ ឲ្យ​ម្ចាស់​សត្វ​យក​សត្វ​មក​ចាក់​ថ្នាំ​ការពារ​ឲ្យ​បាន​គ្រប់ៗ​គ្នា ចំពោះ​ម្ចាស់​សត្វ​សូម​កុំ​លែង​សត្វ​ចោល​ក្រោយ ពេល​ចាក់​ថ្នាំ ហើយ​ភ្លាមៗ នឹង​សូម​កុំ​យក​គោ​ឈឺ ចង​ជាមួយ​គោ​ជា កុំ​លក់​ចែកចាយ​សាច់​គោ ​ដែល​ងាប់​ដោយ​ជំងឺ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​នាំ​ឲ្យ​ជំងឺ ឆ្លង​រីក​រាលដាល លឿន បើ​មាន​សត្វ​ឈឺ សូម​រាយការណ៍​ឲ្យ​បាន​ទាន់​ពេល​វេលា​ដល់​អាជ្ញាធរ មូលដ្ឋាន។

ភ្នាក់ងារ​សត្វ​ភូមិ ផ្នែក​បសុព្យាបាល​ស្រុក​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​មាន​វិធានការ​បង្ការ ទប់ស្កាត់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​ឲ្យ​បាន​សត្វ​ងាប់​ហើយ​ទើប​រាយការណ៍៕