ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ​ ដែល​រង​ផល​ប៉ះពាល់​ ដោយ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហម​ខេត្តរតនគិរី​

ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ​ ដែល​រង​ផល​ប៉ះពាល់​ ដោយ​ខ្យល់​កន្ត្រាក់​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហម​ខេត្តរតនគិរី​

រតនគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ​នៅ​ភូមិ​ជ្រុង ឃុំ​កិ​ចុង ស្រុក​បរ​កែវ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ត្រូវ​បាន​សាខា​កាកបាទក្រហម​ខេត្ត​នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​លោក​លី វិន្ទ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​សាខា​។

លោក​ហេង ប៊ុ​ន្នី អភិបាលស្រុក​បរ​កែវ​បាន​ឲ្យ​ដឹង​ថា គ្រោះធម្មជាតិ​ខាង​លើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ មាន​ខ្យល់​លាយឡំ​និង​ភ្លៀង​បក់បោក​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​២២​ខ្នង​ផ្ទះ​បើ​ង​ដំបូល​គ្មាន​សល់ ដោយឡែក​សាលា​មួយ​ខ្នង​ត្រូវបាន​ខ្យល់​បក់​បោក​រាប​ដល់​ដី​។ លោក​បន្ត​ថា ​ហេតុការណ៍​នេះ​ក៏​បណ្ដាល​ឲ្យ​កុមារ​៤​នាក់ ស្រី​២ ប្រុស​២ រងគ្រោះថ្នាក់​ផង​ដែរ ហើយ​ភ្លាមៗ​អាជ្ញាធរ​ស្រុក​បាន​ធ្វើ​អន្តរាគមន៍​បញ្ជូន​កុមារ​ទាំង​៤​នាក់​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ​ព្យាបាល​ផដែរ​។ បច្ចុប្បន្ន​ស្ថានភាព​កុមារ​ទាំង​៤​នាក់​មាន​ភាព​ធូរស្រាល​ធម្មតា​វិញ​ហើយ។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នេះ​លោក​លី វិន្ទ បាន​ពាំ​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ និង​ការចូលរួម​សោកស្ដាយ​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​២២​គ្រួសារ​។ លោក​លី វិន្ទ បានលើកឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កាកបាទក្រហមកម្ពុជា​ក្នុងការ​កៀរគរ​រក​ជំនួយ​នានា​ពី​សប្បុរសជន​នានា​ដើម្បី​កាកបាទក្រហម​មានលទ្ធភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ធម្មជាតិ ជនទីទាល់ក្រ​ជាដើម ដោយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឫ​និន្នាការ​នយោបាយ​ឡើយ ពោល​គឺ​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​ជួយ​ជានិច្ច​។​
​លោក​លី វិន្ទ បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​២២​គ្រួសារ​ត្រូវ​ម្ចាស់ការ​ខ្លួនឯង​ក្នុង​ប្រកប​របរ​ទទួលទាន​ជាពិសេស​ខិតខំ​ធ្វើស្រែ​ចំការ​ក្នុង​រដូវវស្សា​នេះ​ឲ្យ​អស់​ផ្ទៃដី​ដែល​មាន ទើប​ធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន​មាន​ភាព​ប្រសើរ​ឡើងវិញ​។​

អំណោយ​ដែល​ចែក​ជូន​នា​ពេលនេះ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​៣​កេស ភួយ​១ មុង​១ ក្រម៉ា១ សារុង​១ និង​ថវិកា​៥​ម៉ឺន​រៀល និង​ស័ង្កសី​បែងចែក​តាម​ទំហំ​ផ្ទះ​នៃ​ការ​ខូច​ខាង​របស់​គ្រួសារ​នីមួយៗ​។ ដោយឡែក​លោក​ប៊ូ ថង ប្រធាន​គណៈកម្មការ​ទី​៤​ព្រឹទ្ធ​សភាព​ក៏បាន​ជូន​គ្រួសារ​រងគ្រោះ​ទាំង​២២ ក្នុង​១​គ្រួសារ​២​ម៉ឺន​រៀល​បន្ថែម​ផង​ដែរ​៕