រឿងរ៉ាវ​ស្ត្រី​រៀបការ​ប្តី​ថ្មី និង ប្តី​ពិការ​ធ្វើឱ្យ​មហាជន​រំជួលចិត្ត​

6 Videos


រឿងរ៉ាវស្ត្រីម្នាក់រស់នៅក្នុងតំបន់ Shaanxi ប្រទេសចិន លែងលះប្តីពិការរបស់ខ្លួន ទៅរៀបការជាមួយនឹងមិត្តភក្តិរបស់ប្តី បានធ្វើឲ្យគ្រប់គ្នាខ្លោចចិត្តអាណិតបុរសជាជនពិការយ៉ាងខ្លាំង តែការពិតបានធ្វើឲ្យគ្រប់គ្នាហួសចិត្តមិនស្ទើរ ។

P9

មុននឹងអ្នកវាយតម្លៃលើរូបនាងម្នាក់នោះ អ្នកត្រូវដឹងថា នាងមិនបានចាកចោលប្តីដែលជាជនពិការនោះទេ ។ យោងតាមសារព័ត៌មានបានដឹងថា ក្រោយរៀបការ ទាំងនាង និង ស្វាមីថ្មី បានរួមគ្នាមើលថែរក្សាអតីតស្វាមីជាមួយគ្នា ។ នាង Xie Xiping បានមើលថែរក្សាលោក Xu Xihan ដែលសព្វថ្ងៃជាអតីតស្វាមីតាំងតែពីលោករងគ្រោះថ្នាក់ពិការជើងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ ។ កាលពីពេលនោះមក អ្នកជិតខាងទាំងអស់សុទ្ធតែគិតថា មិនយូរជាង ៣ ខែនោះទេ នាងនឹងចាកចោលលោក Xu ទៅទីឆ្ងាយ ដើម្បីរកសេចក្តីសុខផ្ទាល់ខ្លួន ប៉ុន្តែអ្វីៗផ្ទុយស្រឡះ នាង Xie សុខចិត្តរស់នៅថែរក្សាលោក Xu និង កូនប្រុសកូនស្រី ។ យ៉ាងណាក្តី លោក Xu ក៏ចង់ឲ្យប្រពន្ធទទួលបានសេចក្តីសុខខ្លះដែរ ទើបនៅឆ្នាំ ២០០៩ លោកបានបញ្ចុះបញ្ចូលនាងឲ្យលែងលះគ្នា ហើយសុខចិត្តឲ្យប្រពន្ធរៀបការជាមួយមិត្តភក្តិលោក Liu Zongkui ។

រឿងរ៉ាវ​ស្ត្រី​រៀបការ​ប្តី​ថ្មី និង ប្តី​ពិការ​ធ្វើឱ្យ​មហាជន​រំជួលចិត្ត​

ចាប់តាំងពីពេលនោះមក ទាំងលោក Liu និង នាង Xie បានរួមគ្នាមើលថែរក្សាលោក Xu ហើយកាលពីឆ្នាំ ២០១២ នាង Xie ក៏បានផ្តល់កំណើតឲ្យកូនប្រុសម្នាក់ទៀត ដែលជាសាច់ឈាមរបស់ លោក Liu ។ សព្វថ្ងៃ ពួកគេរស់នៅជាមួយគ្នាដូចគ្រួសារតែមួយ ដែលមានលោក Xu នាង Xie លោក Liu កូនទាំងពីររបស់លោក Xu និង កូនក្រោយរបស់លោក Liu ៕ (សៀងហៃអ៊ីស៖ ថាវរិទ្ធ)

រឿងរ៉ាវ​ស្ត្រី​រៀបការ​ប្តី​ថ្មី និង ប្តី​ពិការ​ធ្វើឱ្យ​មហាជន​រំជួលចិត្ត​
រឿងរ៉ាវ​ស្ត្រី​រៀបការ​ប្តី​ថ្មី និង ប្តី​ពិការ​ធ្វើឱ្យ​មហាជន​រំជួលចិត្ត​
រឿងរ៉ាវ​ស្ត្រី​រៀបការ​ប្តី​ថ្មី និង ប្តី​ពិការ​ធ្វើឱ្យ​មហាជន​រំជួលចិត្ត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត