នោះ! ស្តង់​ថ្នាំ​​តាន់ សេង​ឡាយ​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​មន្ត្រី​ចម្រុះបានធ្វើការ​​ចុះ​ពិនិត្យ​​ស្តង់​​លក់​ថ្នាំ​កសិកម្ម​២​​កន្លែងដែលល្មើសច្បាប់​​ ​បន្ទាប់ពី​មានពាក្យ​បណ្តឹង​ពី​ក្រុម​ហ៊ុន លឹម គង់ ចោទប្រកាន់ពី​ក្លែងបន្លំ​ផ្លាកសញ្ញា ​ដោយ​រឹបអូស​បាន​ចំនួន​​៤៥​​កេសដែល​​ខុស​លេខ​បញ្ជី​ការ ​​​ដែល​​ការ​ចុះ​បង្ក្រាប​នេះ​ ធ្វើ​ឡើង​កាលពីថ្ងៃទី​២២ ​មិថុនា ​២០១៦ ស្ថិត​​នៅ​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ។​​

ប្រភពឱ្យ​ដឹងថា ស្តង់​​ថ្នាំទាំង២នោះ ១-ស្តង់​ចាន់ សេងឡាយ និង២-ស្តង់​ងួន សែរ ដែលបានបន្លំ​ស្លាកសញ្ញា​ថ្នាំបាញ់​សម្លាប់​ស្មៅ​២៨ (រូបមនុស្ស​ឈរបាញ់​ថ្នាំស្រូវ) ។

ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួច មន្ត្រី​នាយកដ្ឋាន​នីតិកម្ម​ក្រសួងកសិកម្ម​ សហការជាមួយ​មន្ត្រីកសិកម្ម​ខេត្ត កម្លាំង​នគរបាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ និងតំណាង​ក្រុមហ៊ុន​ បានចុះទៅពិនិត្យ​​ស្តង់២កន្លែង​តែម្តង ។ ដោយ​រកឃើញ​ថ្នាំ​កសិកម្ម​បាញ់​សម្លាប់ស្មៅ​លេខ២៨ ។