វិធី​ងាយ​ៗ​ បន្សាប​ប្រតិកម្ម​លើ​ផ្ទៃ​​មុខ​​ពេល​ប្រើ​ផលិតផល​ខុស​

សុខភាពសម្រស់៖  ប្រសិនជាស្បែកមុខរបស់មិត្តយុវវ័យ មានអាការៈ រោល កន្ទួលរមាស់ មុខកើតមុន ឬ ធ្វើឲ្យស្បែកមុខស្តើងឡើងសរសៃ និងឈានដល់អាឡែស៊ី ក្រោយពេលប្រើផលិតផលគ្រឿងសម្អាងនោះ បញ្ជាក់បានថា អ្នកកំពុងតែប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលមិនត្រួវនឹងផ្ទៃមុខរបស់អ្នកហើយ។
ប៉ុន្តែសូមកុំបារម្ភ!  នាយិកាក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ត្រេឌីង និងជាម្ចាស់ហាងរាជនីប៊ីយូធី គឺលោកស្រី ប៉ោ សុគន្ធ នឹងបង្ហាញពីវិធីសាស្រ្តងាយៗដើម្បីជួយសង្រ្គោះនូវបញ្ហាមួយនេះ។
លោស្រីបានមានប្រសាសន៍ថា សម្រាប់ការប្រើប្រាស់ផលិតផលខុស ហើយបង្កឲ្យមានបញ្ហា ឬប្រតិកម្មដល់ស្បែកមុខនោះ ដើម្បីសង្គ្រោះបឋមយុវវ័យត្រូវតែរកផលិតផលណាដែលផ្សំពីធម្មជាតិ ហើយអាចផ្តល់សំណើមនិងត្រជាក់ដល់ស្បែកមុខ។ ក្នុងនោះក៏អាចរកវត្ថុធាតុដើមធម្មជាតិនៅក្បែរៗផ្ទះមកប្រើប្រាស់ផងដែរ។ វាមានដូចជា៖
ទីមួយ ទឹកឃ្មុំ (សុទ្ធ) វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយដល់ការព្យាបាលបញ្ហាស្បែកខូច ជាពិសេស រោលក្រហមលើស្បែកមុខ កន្ទួល រមាស់ និងអាការៈផ្សេងៗទៀត។ បន្ថែមពីនេះ ទឹកឃ្មុំ លាយជាមួយ កំបោរ(ចាស់ៗតែងពិសារជាមួយម្លូស្លា) ក៏ជាឱសថដ៏ពូកែក្នុងការព្យាបាលរបួស ឬ កើតបូស ដោយគ្រាន់តែលាបនៅជុំវិញកន្លែងនោះ។
ទីពីរ ប្រទាលកន្ទុយក្រពើ ជាឱសថធម្មជាតិដែលរកសម្រាប់មិត្តយុវវ័យ ហើយវាអាចជួយបន្តឹងស្បែកមុខក៏ដូចជាព្យាបាលបញ្ហាខាងលើផងដែរ ដោយគ្រាន់តែយកវាមកលាបលើផ្ទៃមុខភ្លាមៗ ក្រោយពេលមានអាការៈប្រតិកម្មជាមួយផលិតផល។
លោកស្រីនាយិកាបន្តថា ប្រសិនស្បែកមុខអាឡែស៊ីវិញ ត្រូវប្រញាប់ទៅពិគ្រោះជាមួយនឹងអ្នកឯកទេសលើបញ្ហាស្បែក សម្រាប់ការព្យាបាល និងរកផលិតផលណាដែលមានគុណភាពខ្ពស់ ដើម្បីថែបំប៉ន់ និងបណ្តុះកោសិការស្បែកឲ្យរស់ឡើងវិញនិងមានសុខភាពល្អ។
ក្នុងនោះដែរ ក្រុមហ៊ុនរបស់លោកស្រីក៏បាននាំចូលនូវផលិតផលម៉ាកល្បីពីប្រទេសឥណ្ឌូនេស៊ី ដែលជាផលិតផលសុទ្ធ គុណភាពល្អ ប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលបញ្ហាខាងលើក៏ដូចជារាល់បញ្ហាស្បែក និងស្បែកមុខ ឲ្យក្មេងជាងវ័យផងដែរ។ ជាមួយគ្នានេះលោកស្រីបានណែនាំ នូវផលិតផលម៉ាក TABITA ៣ប្រភេទរួមមាន ក្រែមពិសេស(Special Cream) និងវីតាមីនជំនួយស្បែក (អាឡែស៊ី )  TABITA វីតាមីន E (ផ្ទៃមុខឡើងសរសៃក្រហម) និង ផលិតផលឡេធម្មជាតិព្យាបាលស្បែកមុខស្តើងឬខូច។
សូមបញ្ជាក់ថា រាជនីប៊ីយូធី ឯកទេសព្យាបាលនិងថែរក្សាសម្ជស្ស មានទីតាំងផ្ទះលេខ ១៥៩B មហាវិថីព្រះនរោត្តម សង្កាត់បឹងកេង១ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ប្រសិនជាមិត្តអ្នកអានមានចម្ងល់ខាងលើក៏ដូចជាបញ្ហាសម្ផស្ស សូមទំនាក់ទំនង ០៨៥ ២២២ ៦៨៧/០១៥ ៨៨៨ ៩៦៥៕
វិធី​ងាយ​ៗ​ បន្សាប​ប្រតិកម្ម​លើ​ផ្ទៃ​​មុខ​​ពេល​ប្រើ​ផលិតផល​ខុស​ វិធី​ងាយ​ៗ​ បន្សាប​ប្រតិកម្ម​លើ​ផ្ទៃ​​មុខ​​ពេល​ប្រើ​ផលិតផល​ខុស​ វិធី​ងាយ​ៗ​ បន្សាប​ប្រតិកម្ម​លើ​ផ្ទៃ​​មុខ​​ពេល​ប្រើ​ផលិតផល​ខុស​ វិធី​ងាយ​ៗ​ បន្សាប​ប្រតិកម្ម​លើ​ផ្ទៃ​​មុខ​​ពេល​ប្រើ​ផលិតផល​ខុស​
ប្រភព៖ kqube

  • វិធី​ងាយ​ៗ​ បន្សាប​ប្រតិកម្ម​លើ​ផ្ទៃ​​មុខ​​ពេល​ប្រើ​ផលិតផល​ខុស​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:សុខភាព
Tags: