ចិន សរសើរ​ជំហរ​សម្តេច​ហ៊ុន សែន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ និពន្ធដោយ : ទេព អ៊ីវិសាល       June-22-2016, 4:37 pm         531

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន សរសើរ​ជំហរ​សម្តេច​ហ៊ុន សែន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​​រដ្ឋាភិបាល​ចិន បាន​សរសើរ និង​សាទរ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើ​គោល ជំហរ​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ប៉េកាំង ដែលជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ ក៏បាន​បញ្ជាក់ដែរថា មាន​ប្រទេស​ជាច្រើន​បានបង្ហាញ​ការគាំទ្រ​គោលជំហរ​របស់​ចិន​លើ​បញ្ហា​នេះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២១ ខែមិថុនា ម្សិលមិញ បាន ថ្លែង​ក្នុងឱកាស​នៃ​ការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ ថា ប្រទេស​ជាច្រើន បានបង្ហាញ​ពី​ការគាំទ្រ​ជា​បន្តបន្ទាប់ និង​កាន់តែ​យល់ដឹង​លើ​គោលជំហរ របស់​ចិន​បន្ទាប់ពី​ដឹង​ច្បាស់​ពី​សាវតា​នៃ​ជម្លោះ និង​ដំណើរការ​នៃ​ម​ជ្ឈ​ត្ត​កា​រលើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។

​នាឱកាស​នោះដែរ លោកស្រី ក៏បាន​បញ្ជាក់ថា ប្រទេស​ខ្លះ បានបង្ហាញ​ជំហរ​គាំទ្រ​ដោយ​បើកចំហ និង ជា​លិខិត​ថ្លែងការណ៍ និង​ខ្លះទៀត ជា​លក្ខណៈ​ឯកជន និង​ផ្ទាល់មាត់​។ លោកស្រី បាន​បន្ថែមថា សេចក្តីថ្លែងការណ៍ ក៏ត្រូវ​បាន រាយការណ៍​តាម​សារព័ត៌មាន និង​ខ្លះទៀត មិន​ត្រូវបាន​រាយការណ៍​។

​អ្វី​គួរកត់សម្គាល់​នោះ អ្នកនាំពាក្យ​រូបនោះ បាន​កោតសរសើរ​ចំពោះ​ការបង្ហាញ​គោលជំហរ​របស់​កម្ពុជា ផងដែរ​។ លោកស្រី បាន​និយាយ​ដូច្នេះ​ថា « យើង​ពិតជា​សរសើរ និង​សាទរ​ជាខ្លាំង​ចំពោះ​ការប្រកាស​ជំហរ​របស់​សម្តេចនាយក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​»​។ គោលជំហរ​ដែល អ្នកនាំពាក្យ​សំដៅ​នោះ​គឺ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​មិន​គាំទ្រ​លើ​សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​(PCA)​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់​ឡើយ​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ចន្ទ​ទី​២០ ខែមិថុនា កន្លងទៅ បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់ ថា រាល់​សេចក្តីថ្លែងការណ៍​ទាំងឡាយណា ដែល​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​មិន​សមស្រប កម្ពុជា មិន​ចូលរួម​ជាមួយ​ឡើយ​។ សម្តេច ក៏​ប្រកាស​មិន​គាំទ្រ​ចំពោះ សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់ ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន និង​បានចាត់ទុក​ម​ជ្ឈ​ត្ត​ការ​នោះ ថា​ជា​រឿង​នយោបាយ និង​រៀបចំ​ទុកជាមុន​ទៀតផង​។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៣ ហ្វីលីពីន បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ ដោយបាន​ចោទ​ចិន​ថា បាន​រំលោភ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​និង​តំបន់​ផ្សេងទៀត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​កំណត់ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២(UNCLOS)​។ តែ​ចិន បាន​បដិសេធ​មិន​ចូលរួម មិន​ទទួលស្គាល់​យុត្ត​ធិ​ការ​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​នេះនោះ​ទេ ហើយ ថែម​ចាត់ទុក​កា​រម​ជ្ឈ​ត្ត​ការ​ឯកតោភាគី​នោះ ថា បំពាន​នឹង​នីតិវិធី​ទៀតផង​។

​បើទោះបីជា​គ្មាន​វត្តមាន​ចិន​ចូលរួម​ក៏ដោយ នៅ​ចុងឆ្នាំ​២០១៥ ម​ជ្ឈ​ត្ត​ករ​នៃ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ បានប្រកាស​ពី​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​បញ្ហា​នេះ​តាម​បណ្តឹង​របស់​ហ្វីលីពីន​រួចទៅហើយ​។ ការសួរដេញដោល​ឬ​ជំនុំជម្រះ​ចុងក្រោយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ ការប្រកាស​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ ឬ​សេចក្តីសម្រេច​នៃ​សំណុំ​រឿងនេះ ត្រូវបាន​រំពឹងថា នឹងត្រូវ​បានប្រកាស​នៅ​ខែមិថុនា ឬ​កក្កដា​ខាងមុខ​ដ៏​ខ្លី​នេះហើយ​។​

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ភាគី​ពាក់ព័ន្ធ​ជា​រដ្ឋ​អាស៊ាន​បួន​ប្រទេស​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ជាមួយនឹង​ចិន​៕