ទីក្រុង​បាងកក ​​​​​​​​ភ្លៀង​​​ជន់​លិច​​​ខ្លាំង​មិន​ធ្លាប់​មាន​​ក្នុង​រយៈពេល​ ២៥​ឆ្នាំ​​​​​​​ចុង​ក្រោយ

​​​​​​​តំបន់​ជាង​​ ​៣៦​​កន្លែង​​​នៅ​ទូទាំង​ទីក្រុង​បាងកក​​​ ប្រទេស​ថៃ​​​​ ត្រូវ​​​ជន់លិច​​​ ដោយ​សារ​ធ្លាក់​​​ភ្លៀង​ខ្លាំង​​​​​​​​​តាំង​ពី​យប់​ថ្ងៃ​ច័ន្ទ​​។

ទីក្រុង​បាងកក ​​​​​​​​ភ្លៀង​​​ជន់​លិច​​​ខ្លាំង​មិន​ធ្លាប់​មាន​​ក្នុង​រយៈពេល​ ២៥​ឆ្នាំ​​​​​​​ចុង​ក្រោយ

​អភិបាល​ក្រុង​បាងកក​​​​​​លោក​​ Sukhumbhand Paripatra ​និយាយ​ថា “​បរិមាណ​ទឹក​ភ្លៀង​ដ៏​​ខ្លាំង​​​មិន​ធ្លាប់​​មាន​ក្នុង​រយៈពេល​​ ២៥​ឆ្នាំ​​ចុង​ក្រោយ​នេះ​​ គឺ​កើត​ឡើង​​​​នៅ​យប់​ថ្ងៃ​ទី​​​២១​​​មិថុនា​​កន្លង​ទៅ​ ដែល​ធ្វើ​ឲ្យ​ទីក្រុង​​​​ជៀស​​មិន​ផុត​​ពី​ការ​លិច​លង់”។

​​លោក​បន្ត​ថា “​​​ភ្លៀង​​ធ្លាក់​​ដូច​គេ​ហែក​មេឃ​​​រយៈពេល​ ២៤​ម៉ោង ​​​​​ក្នុង​ទីក្រុង​បាងកក​​​​បាន​​ធ្វើ​ឲ្យ​កម្ពស់​ទឹក​​កើន​ឡើង​​ជិត​ ២០០​មីលីម៉ែត្រ។​​ ប៉ុន្តែ​​នៅ​ថ្ងៃ​ទី​​២២​មិថុនា​នេះ ​​​​តំបន់​​ចំនួន​​​​​២៧​កន្លែង​​ ​បាន​ស្រក​​​ និង​ស្ងួត​ទៅវិញ​​​ ហើយ​​ខាង​ក្រុង​​នឹង​​មាន​ការ​រៀប​ចំ​​​បន្ថែម​ ​​​ដូច​ជា​​​​ដំឡើង​ម៉ាស៊ីន​បូម​ទឹក ​បន្ថយ​​កម្រិត​​ទឹក​​​ក្នុង​ប្រឡាយ ​​​​ដើម្បី​​ទុក​​ស្ដុក​​ទឹក​​​ភ្លៀង​​ ពេល​​​ធ្លាក់​ភ្លៀង​លើក​ក្រោយ”។

​ប្រភព​​ខាង​លើ​​បន្ថែម​ថា ​​”មេឃ​​នឹង​​ធ្លាក់​ភ្លៀង​​ខ្លាំង​​​​​​​​​នៅ​រយៈ​ពេល​​ពីរ​បី​ថ្ងៃ​​​ទៀត ​​ដូច្នេះ​ក្រុង​​បាន​ត្រៀម​​កម្លាំង​ និង​សម្ភារៈ​​​រួច​រាល់​​ហើយ​​ សម្រាប់​ទប់​ទល់​​​​​នឹង​​​ជំនន់​នេះ ​ពិសេស​​ការ​​ពារ​​ផ្លូវ​ជាតិ​សំខាន់​ៗ​ដំបូង​គេ”។

ចំណែក​​នាយក​រដ្ឋមន្ត្រី​​​​​ថៃ​​ប្រាយុទ្ធ​ ចាន់​អូចា​​ ថ្លែង​ថា​​ “ទឹក​ជំនន់​​ជា​​បញ្ហា​​រ៉ាំរ៉ៃ​​ក្នុង​ក្រុង​បាងកក​ ​ហើយ​ប្រព័ន្ធ​​​​​​បង្ហូរ​ទឹក​​​ចាំបាច់​​ត្រូវ​​តែ​ធ្វើការ​កែប្រែ”។

​អភិបាល​ក្រុង​​​​​​​​​​​ប្រាប់​ថា “​​​យើង​​ត្រូវ​​​​តែ​ទទួល​ស្គាល់​ថា ​យើង​​រស់​នៅ​​​ក្នុង​​​​ទីក្រុង​ទំនាប​ ដូច្នេះ​​​ទឹក​​​​តែង​តែ​ហូរ​​​ពី​តំបន់​​​ខ្ពស់​​​​មក​តំបន់​ទាប។ ​​យើង​សូម​​​អភ័យ​ទោស​​​ចំពោះ​​បញ្ហា​​ណា​មួយ​ ដែល​អាច​កើត​​មាន​ឡើង​នា​ពេល​អនាគត​​​​”។

ឯ​រដ្ឋមន្ត្រី​​ក្រសួង​​មហាផ្ទៃ​​​​​​លោក Anupong Paochinda និយាយ​ថា​​​​​​​​ “បំពង់​បង្ហូរ​​ទឹក​​​​​​​​​មាន​​លក្ខណៈ​​យឺត ​និង​ជា​កិច្ចការ​លំបាក​​មួយ​ ដោយសារ​​ក្រុង​បាងកក​​ ស្ថិត​​នៅ​​តំបន់​​ទំនាប​ ដូច្នេះ​​​សូម​ឲ្យ​ប្រជាជន​លើក​ទឹក​ចិត្ត​មន្ត្រី​ពាក់ព័ន្ធ ​និង​​មិន​ត្រូវ​ស្ដី​បន្ទោស​​​​ពួក​គាត់​ចំពោះ​បញ្ហា​ទាំង​នេះ​ទេ”៕

ចុចអាន៖ ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

ចុចអាន៖ ទីក្រុង​ហូជីមិញ​​​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ សង់​រនាំង​​ទប់​ទឹក​ជំនន់​

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Nation