បេសកកម្ម​សិក្សា​និស្សិត​ខ្មែរ​ជំនាន់​ថ្មី​លើទឹក​ដី​ព្រះវិហារ​

បេសកកម្ម​សិក្សា​និស្សិត​ខ្មែរ​ជំនាន់​ថ្មី​លើទឹក​ដី​ព្រះវិហារ​



ព្រះវិហារ ៖ ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី សំដៅ​ទៅលើ​ទឹកដី​ព្រះវិហារ ដែល មានការ​ចូលរួម​ពី​និស្សិត​ចំនួន​៨៣​នាក់ ​បាន​ចុះ​ធ្វើការ​សិក្សា​ស្វែងយល់​រយៈពេល​២​ថ្ងៃ ១៧-១៩​មិថុនា​លើ​ខ្នងភ្នំ​ដងរែក និង​ប្រាសាទ​កោះ​កេរ ។

នៅ​ក្នុង​ការ​ចុះ​ទស្សនកិច្ច​សិក្សា​នេះ​លោក ឡោ សាន ព្រឹទ្ធបុរស់​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​បាន​មាន​ប្រសាសន៍ថា នៅក្នុង​ថ្ងៃទី​១ គឺ​ចុះ​ទៅដល់​អតីត​រាជធានី​កោះ​កេរ​ស្តេច​ជ័យវរ្ម័ន​ទី​៤ ដែល កសាង​លើ​ផ្ទៃដី​រាបស្មើ​មែន ច្រើន​ប្រើ​ទីតាំង​ឆ្ងាយ​ពី​គ្នា​មែន ហាក់​បន្ត​ចរន្ត​ភាព​ពី​ដូនតា លើ​កិច្ច​ការ​កសាង​ប្រកបដោយ​ចំណេះដឹង​នោះ​គឺ​៖ ទីតាំង​ភូមិសាស្ត្រ ប្លង់​សំណង់ សម្ភារៈ​សំណង់ ទិស​សំណង់ បច្ចេក​ទេស​សំណង់ លំអ​សំណង់ ទស្សនៈ​សំណង់ ព្រមទាំង​បរិស្ថាន​របស់​សំណង់ ស្រឡះ​គួរ​ពិចារណា​?…. ថ្វីត្បិត​ម៉ោង​នេះ សម័យនេះ​ពុំបាន​ឃើញ​ក៏​ពិត​មែន ការពិត​ប្រាកដ​ជា​មាន​រចនាសម្ព័ន្ធ​របស់​បុរាណ​ស្ថាន​ទាំងនោះ​មិន​ខាន​ប្រាសាទអង្គរវត្ត​សល់​ភស្តុតាង។

លោក​បន្ត​ថា ចំណុច​លេចធ្លោ កោះ​កេរ បដិមា​ទាំង​ព្រហ្មញ្ញសាសនា ពុទ្ធសាសនា ពិសេស​មាន​វិធីសាស្ត្រ​ថ្មី​ទាំង ព្រម​ដូចជា សត្វ​គ្រុឌ​ជំនិះ​របស់​ព្រះ​វិ​ស្តុ ដាក់​តាំង​ក្នុង​សារមន្ទីរ​ជាតិ ធ្វើ​ឲ្យ​អ្នក​សិក្សា​ភ្ញាក់​រួច​គយគន់​សព្វគ្រប់ ហើយ​អះអាង​ថា រចនាបថ​កោះ​កេរ បាន​ពង្រីក​ខ្នាត បាន​បំពាក់​ជីវិត បាន​បញ្ចូល​ព្រលឹង និង​បង្កើត​សកម្មភាព​ជូន​បដិមា​គ្រុឌ​នេះ ។ តួអង្គ​នានា​ក្នុង​រឿង​រាមកេរ្តិ៍​ក៏មាន​លំនាំ​រស់រវើក​ពិត​គួរ​តាមដាន​គ្រប់ៗ​គ្នា។ លោក​បញ្ជាក់​ថា ​និយាយ​ពី​កោះ​កេរ​ត្រូវ​នឹក​ដល់​សំណង់​ពីរ៉ាមីត​មាន​ខឿន​ថ្នាក់​ទៅលើ​ចំនួន​៧​យ៉ាង​សង្ហា និង​អស្ចារ្យ​ដូចៗ​គ្នា​ពេល​ឡើង​ទៅ​កំពូល​ខាងលើ ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​វប្បធម៌ កតញ្ញូ​ដុះ​ដោយ​ភ្ញាក់​រលឹក​ក្រៃ​កន្លង ។ នៅ​ថ្ងៃទី​២ ក្រុម​និស្សិត​អាហារ​រូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចូល​ពិនិត្យ​សារមន្ទីរ​សាកល​វិទ្យា​របស់​សម្តេច​តេ​ជោ ទាក់ទង​អំបូរ កួយ​ម្ចាស់​ទឹកដី​វត្ត​ព្រះវិហារ តាម​ការ​បកស្រាយ​រប​ស់ មគ្គុទ្ទេសក៍​ប្រចាំ​ទីតាំង​ដី​កម្រ​មួយ​នេះ​យ៉ាង​ក្បោះក្បាយ ។ ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ក្រុម​និស្សិត​យើង​បាន​ធ្វើ​ដំណើរ​បោះជំហាន​តា​ម​លំដាប់​សំណង់​លើ​ខ្នងភ្នំ​ដងរែក​ក្នុង​ស្មារតី​តាមដាន​ខាង​ទំហំ​សំណង់​បច្ចេកទេស​តុបតែង​ការ​បង្កើត​ប្លែកៗ​មាន ស្រះ​ទឹក និង​ការតភ្ជាប់​គ្នា​ពី​ទំនាប​ទៅ​ទី​ខ្ពស់ បំពាក់​ទ្រឹស្ដី​លំហ​ខាង​ប្លង់​សំណង់​ស្ថាបត្យកម្ម​បែប​ខ្មែរ សុទ្ធសាធ​តាំង​ពីស​.​វ​ទី​១០​មក​ម្ល៉េះ​មាន​៖ ស្តេច​ទី​១ ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទី​២​ព្រះបាទ​សូរិយវរ្ម័នទី​១ ទី​៣​ព្រះបាទ​សូ​រិ​យ​វរ្ម័នទី​២ ទី​៤ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ សំណង់​នេះ​ប្រើ​ពេល​ពី ស​.​វ​ទី​១០ ដល់ ១២ ៕
បេសកកម្ម​សិក្សា​និស្សិត​ខ្មែរ​ជំនាន់​ថ្មី​លើទឹក​ដី​ព្រះវិហារ​