សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ទទួល​មេដាយ​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ទទួល​មេដាយ​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប



ភ្នំពេញ ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប​ប្រគល់​មេដាយ សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប ដែលជា​សមាជិក​នៃ​បណ្ឌិត​សភា​អង្គការសហប្រជាជាតិ (United Nations Academic Initiative)។

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ស្របគ្នា​ជាមួយនឹង​ការប្រគល់​ពានរង្វាន់ « កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​សម្រាប់​ឆ្នាំ​២០១៦» ពី​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​សម្រាប់​ទេសចរណ៍​និង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៦។

លោក​បណ្ឌិត មើ​សៀ ខន​ស្តេ​នទី​ណឺ​ស្គូ ( Mircea Constantinescu)​ប្រធាន​បណ្ឌិតសភា​ទេសចរ ណ៍​អឺរ៉ុប បាន​ថ្លែងថា ​៖ “​ខ្ញុំ​មក​ទីនេះ​ដើម្បី​ផ្តល់ជូន​រង្វាន់​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប ដែលជា​សមាជិក​នៃ​បណ្ឌិតសភា​អង្គការសហប្រជាជាតិ ។ សម្រាប់​ខ្ញុំ​ការ​ថ្លែង​កោតសរសើរ​នេះ​គឺជា​ឱកាស​ដ៏​ពិសេស និង ជ្រាលជ្រៅ​បំផុត”។

លោក​បណ្ឌិត មើ​សៀ ខន​ស្តេ​នទី​ណឺ​ស្គូ បាន​ថ្លែង​ពី​ជីវិត និង សកម្មភាព​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​ថា សម្តេច​ជា​បុគ្គល​ដែលមាន​បុគ្គលិកលក្ខណៈ​ដ៏​អស្ចារ្យ​ម្នាក់​ទាំង​ក្នុង​កម្រិត​ជាតិ និង អន្តរជាតិ ដែល​សម្គាល់​ឃើញថា​មាន​ភាព មិនចេះ​រលុប ទាំង​ក្នុង​អតីតកាល និង បច្ចុប្បន្ន​របស់​កម្ពុជា ហើយនឹង​បន្ត​ផ្តល់​ជា​កម្លាំង​រុញច្រាន​ឲ្យ​មាន​ភាព ថ្កុំថ្កើង​ដល់​អនាគត​របស់​កម្ពុ​ជា និង ជោគវាសនា​របស់​សកលលោក​ទាំងមូល​ផងដែរ។ ភាព​រស់រវើក និង សកម្មភាព​យ៉ាង​អស្ចារ្យ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រីកសាយ​ជិត ៥ ទសវត្សរ៍​ហើយ​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​កម្ពុជា និង ការតស៊ូ​ភាព​គង់វង្ស​ឋិតឋេរ និង ក្តីសង្ឃឹម​របស់​ប្រជាជន​កម្ពុជា។ ក្នុងអំឡុង​ពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នកតស៊ូ​ដ៏​រឹងមាំ អ្នកការទូត​ទន់ភ្លន់ អ្នកដឹកនាំ​ដែលមាន​អានុភាព និង ចក្ខុវិស័យ​វែងឆ្ងាយ ដែល​ដើរតួនាទី​សំខាន់​មិន​ធ្លាប់មាន​ពីមុន នៅលើ​ឆាក​ជាតិ​និង​អន្តរជាតិ។ ដូចនេះ​វា​បាន​សបញ្ជាក់​យ៉ាងច្បាស់​តាំងពី​ដំបូង​ថា រង្វាន់​សម្រាប់​បុគ្គលិកលក្ខណៈ​ដែល​លេចធ្លោ​បែបនេះ សក្តិសម​បំផុត​ទៅនឹង​សកម្មភាព​ទាំងអស់​របស់​សម្តេច​។

លោក​បណ្ឌិត មើ​សៀ ខន​ស្តេ​នទី​ណឺ​ស្គូ បាន​បន្តទៀតថា​៖​យើងខ្ញុំ​ត្រូវ​កត់សំគាល់​នៅទីនេះ ពីស​កម្ម ភាព​ដែលមាន​ការយកចិត្តទុកដាក់​ខ្ពស់ និង យូរអង្វែង​ក្នុងការ​សម្របសម្រួល​លើ​ការ​អភិវឌ្ឍ វិស័យ​វប្បធម៌ និង​ទេសចរណ៍​អស់​រយៈពេល​ជាង​៤០ ឆ្នាំ ដែល​សកម្មភាព​ទាំង​នោះបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​មិន​ត្រឹមតែ​នៅក្នុង ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​នៅក្នុង​សមិទ្ធផល​ដែល​កំពុង​លើកឡើង​ផងដែរ​ពោលគឺ​ថា​ចាប់ពី​ភាព​សេសសល់​នៃ​សង្គ្រាមស៊ីវិល កម្ពុជា​ថ្ងៃនេះ​ត្រូវបាន​ប្រកាស​ដោយ​សហគម​ន៍​អន្តរជាតិ​ថា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក។

លោក​បណ្ឌិត មើ​សៀ ខន​ស្តេ​នទី​ណឺ​ស្គូ បាន​បន្តថា​ ពី​ប្រទេស​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ភ្លើងសង្គ្រាម និង ការ​អត់​ឃា្ល​ន ភាពរុងរឿង​ពី​អតីតកាល​របស់​កម្ពុជា ត្រូវបាន​រស់​ឡើងវិញ ប្រាសាទបុរាណ ដូចជា​ប្រាសាទព្រះវិហារ ត្រូវបាន​ស្តារឡើងវិញ​ដើម្បី​ប្រទេសជាតិ ដែល​ថ្ងៃនេះ​ត្រូវ​បានផ្តល់​រង្វាន់​ជា​គោលដៅ​វប្ប ធម៌​ពេញនិយម​លើ​ពិភពលោក។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​ដែល​បាន​បោះឆ្នោត​ជ្រើសតាំង​សម្តេច​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប​នាពេលនេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ “​ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​«​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ ២០១៦» និង ត្រូវបាន​ប្រកាស​ដាក់ «​កម្ពុជា​ជា​គោលដៅ​វប្បធម៌​ពេញនិយម​ក្នុង​ឆ្នាំ ២០១៦» នេះ ។ លទ្ធផល​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ប្រត្យក្ស​ពី​សភាពការណ៍​ពិត​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​និង​អច្ឆរិយ​ភាព​នៃ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ «​វប្បធម៌ និង​ធម្មជាតិ​» ហើយ​បាន​កំពុង​ក្លាយជា​បេះដូង​និង​ជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ​នៃ​តំបន់​ឤ​ស៊ី​និង​ឤ​ស៊ី​ឤ​គ្នេ​យ៍ ដែលជា​តំបន់​កំពុងមាន​និន្នាការ​រីកលូតលាស់​ខ្លាំង​ខាង​ផ្នែក​ទេសចរណ៍​ដោយ​ផ្អែកលើ​សក្តានុពល វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ហើយ​កម្ពុជា​បាន និង​កំពុង​ដើរតួនាទី​ជា​គន្លឹះ​ក្នុង​ការតភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​តំបន់​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​មួយ។

​ ​ការប្រគល់​មេដាយ​សមាជិក​កិត្តិយស​ជូន​សម្តេច​តេ​ជោ នាពេលនេះ បន្ទាប់ពី​មើលឃើញថា សម្តេច​តេ​ជោ បាន​ដឹកនាំ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក៏ដូចជា​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​សកលលោក និង ការលើក​ស្ទួយ​តម្លៃ​ទេសចរណ៍វប្បធម៌​ក្នុង​កម្រិត​សកល​។​
​ក្នុង​ពិធី​ទទួល​ពានរង្វាន់ «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត សម្រាប់​ឆ្នាំ​២០១៦» និង មេដាយ «​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប​» នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា ការជ្រើសរើស​សម្តេច​តេ​ជោ​ជា​សមាជិក​កិត្តិយស នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប គឺជា​ការទទួលស្គាល់​ធំ​បំផុត​នៃ​តម្លៃ​ទស្សនវិស័យ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ការពារ និង​ថែរក្សា​មរតក​វប្បធម៌​កម្ពុជា និង​ការកសាង​លើ​វិស័យ​ទេសចរណ៍​ជាតិ ដោយ​ធានាបាន​នូវ​ការនាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា ប្រកបដោយ​វឌ្ឍនភាព​ខ្ពស់​ជូន​ជាតិ​មាតុភូមិ​កម្ពុជា៕

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ទទួល​មេដាយ​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ទទួល​មេដាយ​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ទទួល​មេដាយ​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប