ហេតុ​ផល​​៥​យ៉ាង​​​ បង្ហាញ​ថា​អ្នក​​ចូល​ចិត្ត​និយាយ​ជា​មួយ​​ខ្លួន​ឯង​​​​​​ជា​មនុស្ស​ឆ្លាត​

ពេលខ្លះគេសង្កេតឃើញមនុស្សមួយចំនួន តែងនិយាយរអ៊ូៗជាមួយខ្លួនឯង ពីរឿងអ្វីមួយ។ តើនោះជាទម្លាប់មិនល្អឬ? តាមរយៈវិបសាយ Life Hack អ្នកជំនាញចិត្តសាស្ត្រជាច្រើនបានបង្ហាញហេតុផលធំៗមួយចំនួនថាអ្នកដែលចូលចិត្តនិយាយជាមួយខ្លួនឯងគឺជាមនុស្សឆ្លាត៖

ហេតុ​ផល​​៥​យ៉ាង​​​ បង្ហាញ​ថា​អ្នក​​ចូល​ចិត្ត​និយាយ​ជា​មួយ​​ខ្លួន​ឯង​​​​​​ជា​មនុស្ស​ឆ្លាត​

១. ជួយបង្កើនសមត្ថភាពខួរក្បាល
ពេលនរណាម្នាក់និយាយជាមួយខ្លួនឯង វាជួយឲ្យមនុស្សនោះផ្ចង់អារម្មណ៍ផ្ដោតសំខាន់លើកិច្ចការងារណាមួយ។ ក្រៅពីនោះវាក៏អាចជួយបង្កើនសមត្ថភាពស្វែងយល់របស់ពួកគេផងដែរ។ តាមការស្រាវជ្រាវធ្វើឡើងដោយអ្នកជំនាញចិត្តសាស្ត្រពីររូបគឺ Gary Lupyan និងDaniel Swingley មកពីសកលវិទ្យាល័យ Wisconsin-Madison និង សកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សដែលឧស្សាហ៍និយាយទៅកាន់ខ្លួនឯង ជួយឲ្យពួកគេឆាប់រករបស់ដែលបាត់បានដោយងាយ។

២. បង្កើនការចងចាំ
នៅពេលនិយាយឮៗជាមួយខ្លួនឯង វាជួយដាស់តឿនឲ្យមនុស្សចងចាំអ្វីមួយជាជាងការអារម្មណ៍គិតក្នុងចិត្ត (និយាយក្នុងចិត្ត)។ ពេលខ្លះគេអាចឮសំឡេងខ្លួនឯងប្រាប់មកកាន់ខ្លួនឯងផ្ទាល់ដោយមិនចាំបាច់ព្យាយាមនឹកឲ្យឃើញពីអ្វីមួយ។

៣. ហាត់សមជាមុន
ប្រសិនបើនរណាម្នាក់ត្រូវទៅធ្វើបទបង្ហាញ ឬទៅសម្ភាស ការនិយាយទៅកាន់ខ្លួនឯងផ្ទាល់ជួយឲ្យពួកគេចេះរៀបពាក្យក្នុងការនិយាយ និងជាការហាត់សមមុនផងដែរ។ ការនិយាយដោយឮៗឲ្យខ្លួនឯងស្ដាប់ រឹតតែបង្កភាពងាយស្រួលនៅពេលពួកគេអនុវត្តធ្វើពិតៗ ព្រមទាំងកាត់បន្ថយការភាពភ័យខ្លាច ឬភ្លេចចំណុចសំខាន់ណាមួយផងដែរ។

៤. លើកទឹកចិត្តខ្លួនឯង
ពាក្យមួយឃ្លាដែលលើកឡើងថា” ខ្ញុំអាចធ្វើវាបាន” អាចមានឥទ្ធិពលធ្វើឲ្យមនុស្សមួយចំនួនសម្រេចកិច្ចការណាមួយបានស្របនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ។ លោកសាស្ត្រាចារ្យ Sanda Dolcos ជាអ្នកស្រាវជ្រាវម្នាក់មកពីសកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រសិនបើប្រើពាក្យ “អ្នក” ដូចជា “អ្នកអាចធ្វើបាន” ក្នុងការនិយាយលើកទឹកចិត្តខ្លួនឯងនោះនិងកាន់តែមានប្រសិទ្ធភាព។

ហេតុ​ផល​​៥​យ៉ាង​​​ បង្ហាញ​ថា​អ្នក​​ចូល​ចិត្ត​និយាយ​ជា​មួយ​​ខ្លួន​ឯង​​​​​​ជា​មនុស្ស​ឆ្លាត​

៥. ជួយបង្កើនទំនុកចិត្ត

ការនិយាយទៅកាន់ខ្លួនឯង ប្រៀបដូចជាការជួយត្រួសត្រាយពីបំណងរបស់អ្នកចង់ធ្វើអ្វីមួយបានច្បាស់លាស់។ ឧទាហរណ៍ អ្នកត្រូវសម្រេចចិត្តថាធ្វើរឿងអ្វីមួយភ្លាមៗ ពេលនោះអ្នកត្រូវធ្វើរឿងនោះដោយខ្លួនឯងដោយមិនមានការជួយបង្ហាញមតិយោបល់ពីនរណាម្នាក់ឡើយ ដូច្នោះអ្នកមានទម្លាប់និយាយទៅកាន់ខ្លួនឯងនឹងមានទំនុកចិត្តព្រមទាំងសម្រេចចិត្តដោយខ្លួនឯងបានដោយមានប្រសិទ្ធភាព៕

ហេតុ​ផល​​៥​យ៉ាង​​​ បង្ហាញ​ថា​អ្នក​​ចូល​ចិត្ត​និយាយ​ជា​មួយ​​ខ្លួន​ឯង​​​​​​ជា​មនុស្ស​ឆ្លាត​

ប្រភព៖ sabay

  • ហេតុ​ផល​​៥​យ៉ាង​​​ បង្ហាញ​ថា​អ្នក​​ចូល​ចិត្ត​និយាយ​ជា​មួយ​​ខ្លួន​ឯង​​​​​​ជា​មនុស្ស​ឆ្លាត​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:ចំនេះដឹង
Tags: