ឌុច ផ្តល់​សក្ខីកម្ម​ថា គាត់​បាន​ដឹង​អ្វី​គ្រប់យ៉ាង​នៅ​ស-២១

ថ្វីបើបានប្រាប់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃអង្គារថា អនុប្រធានរបស់គាត់មានស្វ័យភាពច្រើនទាក់ទិននឹង “ការកម្ទេចចោល” នៅមន្ទីរសន្តិសុខស-២១ក្នុងក្រុងភ្នំពេញក៏ដោយ ក៏លោក កាំង ហ្គេចអ៊ាវ អតីតមេគុករូបនេះ បានឆ្លើយបដិសេធគំនិតដែលថា គាត់ធ្លាប់បានដឹងអំពីអំពើឃោរឃៅដែលប្រព្រឹត្តក្រោមការមើលខុសត្រូវរបស់គាត់នោះ។ មានឈ្មោះបដិវត្តន៍ថា ឌុច អតីតអ្នកយាមរូបនេះត្រូវគេសុំឲ្យបញ្ជាក់លើចម្លើយពីមុនដែលនិយាយថា អនុប្រធានរបស់គាត់ គឺឈ្មោះ ឃឹម វ៉ាត ហៅ ហោ ជាអ្នកទទួលខុសត្រូវ ព្រោះបញ្ជាការធ្វើទារុណកម្ម និងឃាតកម្មលើអ្នកទោសភាគច្រើនបំផុត។ ឌុច បាននិយាយកាលពីថ្ងៃអង្គារថា “បាទ ត្រឹមត្រូវ…ភារកិច្ចវាយកម្ទេចគឺជាកិច្ចការរបស់ ហោ ចាប់តាំងពីការបង្កើតស-២១”។ ឌុច បាននិយាយបន្ថែមថា ហោ ជាថ្នាក់លើផ្ទាល់របស់បុគ្គលិកជាង៩០ភាគរយនៅស-២១។ ទោះជាយ៉ាងនេះក្តី គាត់បានឆ្លើយបដិសេធយ៉ាងខ្លាំងនូវការលើកឡើងដោយ លោក វីកទ័រ កូប៉េ មេធាវីការពារក្តីរបស់ នួន ជា ដែលថាគាត់បានធ្វើមិនដឹងអំពីអំពើឃោរឃៅដែលប្រព្រឹត្តនៅស-២១ ជាកន្លែងដែលមានមនុស្សច្រើនជាង១៥.០០០នាក់ត្រូវបានគេបញ្ជូនឲ្យទៅស្លាប់នៅទីនោះ។ ឌុច ដែលនៅឆ្នាំ២០១០បានក្លាយជាកម្មាភិបាលខ្មែរក្រហមទី១ត្រូវបានរកឃើញពិរុទ្ធភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បានស្រែកថា “ប្រធានស-២១មិនមែនជាមនុស្សល្ងង់ទេ! ប្រធានស-២១បានដឹងអំពីអ្វីគ្រប់យ៉ាង!”។ គាត់បាននិយាយថា “ឧទាហរណ៍ ហោ […]

The post ឌុច ផ្តល់​សក្ខីកម្ម​ថា គាត់​បាន​ដឹង​អ្វី​គ្រប់យ៉ាង​នៅ​ស-២១ appeared first on The Cambodia Daily.