Seohyun ត្រូវ​ជ្រើសរើស​ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់​កូរ៉េ និង ចិន​

6 Videos


ថ្មីៗនេះអ្នកតំណាងផលិតកម្ម SM បានប្រកាសជាសាធារណៈថា តារាចម្រៀងសមាជិកក្រុម Girls’ Generation នាង Seohyun នឹងសម្ដែងជាតួឯកស្រីក្នុងរឿងភាគដែលបានសហការគ្នារវាង ចិន និង កូរ៉េ មានចំណងជើងថា «Hwa Pok Chun Wang» ។

P9

នៅក្នុងរឿងភាគថ្មីនេះស្រីស្អាត Seohyun ត្រូវសម្ដែងជាតួអង្គឈ្មោះ Dong Pu Ti ដែលជាសិស្សវិទ្យាល័យរឹងប៉ឹងម្នាក់ និង មានការតស៊ូខ្ពស់ក្នុងឆាកជីវិត ប៉ុន្តែក្រោយមកនាងបានប្រែក្លាយជាមនុស្សស្រីដែលទន់ជ្រាយបំផុតនៅពេលដែលមានស្នេហាចូលមកដល់។ សម្រាប់រឿងភាគថ្មីដែលនឹងបង្ហាញខ្លួនក្នុងពេលខាងមុខនេះទៀតសោត ក្រៅពីនាង Seohyun ដែលជាតួឯកស្រីក៏មានការចូលរួមសម្ដែងផងដែរពីសំណាក់តារាស្រី Choi Yoon So និង សមាជិក្រុម Nine Muses នាង Sojin ។

Seohyun ត្រូវ​ជ្រើសរើស​ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់​កូរ៉េ និង ចិន​

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០១៦ នេះ តារាចម្រៀងវ័យ ២៤ ឆ្នាំខាងលើធ្លាប់បានថតរឿងភាគរបស់ស្ថានីយទូរទស្សន៍ SBS មួយរឿងរួចមកហើយដែលមានចំណងជើងថា « Scarlet Heart: Ryeo» ហើយសម្រាប់រឿងភាគថ្មីដែលសហការគ្នារវាង ចិន-កូរ៉េ និង តម្រូវឲ្យនាង Seohyun សម្ដែងជាតួឯកនេះនៅមិនទាន់ប្រាកដថា នឹងត្រូវចាប់ផ្ដើមថតនៅថ្ងៃណាឡើយ ៕ (ប្រភព៖ អលខេប៉ប) កុសល

Seohyun ត្រូវ​ជ្រើសរើស​ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់​កូរ៉េ និង ចិន​
Seohyun ត្រូវ​ជ្រើសរើស​ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់​កូរ៉េ និង ចិន​
Seohyun ត្រូវ​ជ្រើសរើស​ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់​កូរ៉េ និង ចិន​
Seohyun ត្រូវ​ជ្រើសរើស​ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់​កូរ៉េ និង ចិន​
Seohyun ត្រូវ​ជ្រើសរើស​ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់​កូរ៉េ និង ចិន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត