Kendall Jenner លេង​មួយឈុត​នេះ​សាហាវ​អស់ទាស់​

6 Videos


ថ្មីៗនេះតារាម៉ូដែលដ៏ស្រស់ស្អាតនាង ឃែនដល ជេននឺរ (Kendall Jenner) រួមជាមួយមិត្តភក្តិស្រីរបស់នាងពីរនាក់ទៀតគឺនាង ហៃលី ប៊ែលវីន (Hailey Baldwin) និង ជីជី ហាឌីដ(Gigi Hadid) បានបង្ហាញខ្លួនតាមទីសាធារណៈនៅក្នុងទីក្រុងញូយ៉ក និង បានបង្កឲ្យមានការចោមរោមមើលពីសំណាក់មហាជននៅទីនោះយ៉ាងច្រើននាក់ថែមទៀតផង ។

P9

ក្នុងឱកាសបង្ហាញខ្លួនជាសាធារណៈនេះដែរ តារាម៉ូដែល ឃែនដល ជេននឺរ បានជ្រើសរើសខោខាវប៊យ និង អាវយឺតស្ដើងពណ៌ខ្មៅដែលមើលឃើញដល់ល្វែងលើយ៉ាងច្បាស់ មកស្លៀកដើរតាមផ្លូវក្នុងទីក្រុងញូយ៉កដោយមិនខ្វល់ពីអ្នកតាមប្រមាញ់រូបថតបន្តិចណាឡើយ ។ បន្ទាប់ពីនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយ និង បង្ហាញរូបថតប៉ុន្មានសន្លឹករបស់ ឃែនដល ជេននឺរ ដែលសម្ញែងដើមទ្រូងដ៏ស្រស់ស្អាតរបស់នាងនៅខាងក្នុងស្បៃអាវពណ៌ខ្មៅដ៏ស្ដើង ដោយមើលទៅពិតជាទាក់ទាញបំផុត ។

Kendall Jenner លេង​មួយឈុត​នេះ​សាហាវ​អស់ទាស់​

គួរបញ្ជាក់ដែរថា សម្រាប់រូបថតរបស់តារាស្រីវ័យ ២០ ឆ្នាំ ឃែនដល ជេននឺរ នេះដែរកំពុងល្បីសុសសាយពាសពេញប្រព័ន្ធអ៊ិនធឺរណេត ដោយមានអ្នកនិយមលេងកម្មវិធីសង្គមជាច្រើននាំគ្នាចែកចាយបន្តគ្នាពីម្នាក់ទៅម្នាក់ទៀតរហូតក្លាយជាប្រធានបទយ៉ាងក្ដៅគគុកមួយក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ក៏ដូចជាកម្មវិធីផ្សេងៗទៀត ៕ (ប្រភព៖ ឌាលលីមែល) កុសល

Kendall Jenner លេង​មួយឈុត​នេះ​សាហាវ​អស់ទាស់​
Kendall Jenner លេង​មួយឈុត​នេះ​សាហាវ​អស់ទាស់​
Kendall Jenner លេង​មួយឈុត​នេះ​សាហាវ​អស់ទាស់​
Kendall Jenner លេង​មួយឈុត​នេះ​សាហាវ​អស់ទាស់​
Kendall Jenner លេង​មួយឈុត​នេះ​សាហាវ​អស់ទាស់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត