អ្នករាយការណ៍​ព័ត៌មាន​ស្រី​លើកដៃ​កោះ​ជាយ​រ៉ូ​ប​លេច​លី​អូ​ក្រ​ហ៊ើៗ ក្នុងអំឡុង​ផ្សាយ​បន្ត​ផ្ទាល់​

Alina Moine មកពីទីក្រុង Santa Fe នៃប្រទេសអាហ្សង់ទីន ខណៈកំពុងរាយការណ៍ព័ត៌មានអំពីព្រឹត្តិការណ៍អូឡាំពិក នឹងចូលមកដល់នាពេលខាងមុខនេះ សម្រាប់ Fox News, នៅពេលនោះ ចៃដន្យ នាងក៏លើកដៃកោះជាយរ៉ូបពណ៌ខ្មៅខើចខ្លីនឹងក្រចកដៃ បណ្តាលឲ្យផើយខាងលើ លេចលីអូដាក់ភ្នែកអ្នកទស្សនារាប់ពាន់នាក់តែម្តង ។

Moine មិនអាចផាត់ហេតុការណ៍នេះចោលទេ ដោយបន្តរាយការណ៍ព័ត៌មានធ្វើជាពុំដឹងអ្វីកើតឡើងចំពោះរូបនាង ។ វីដេអូនៃហេតុការណ៍នេះ ត្រូវបានបង្ហោះចូល YouTube, ទីកន្លែងដែលវាបានរីករាលដាល និងទទួលបានអ្នកទស្សនាជាង ១.៥ លាន ។

ទោះជាយ៉ាងណា មនុស្សជាច្រើនបានគិតថា វាហាក់ដូចជា Moine មានចេតនាចង់បង្ហាញម៉ូតខោលីអូរបស់នាងតែម្តង, ទស្សនាខ្លះទទួចថា Moine មានលើកជាយរ៉ូបបែបនេះ ក្នុងបំណងទទួលបានភាពល្បីល្បាញនៅទូទាំងពិភពលោក ។

គួរបញ្ជាក់ផងដែរថា Moine បានធ្វើជាអ្នករាយការណ៍ព័ត៌មានកីឡាសម្រាប់ Fox News អស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ។ អ្នករាយការណ៍ព័ត៌មានស្រីរូបនេះ បានមានអ្នកគាំទ្រយ៉ាងច្រើន នៅលើ Twitter, ទីកន្លែងដែលនាងប្រាប់ហ្វាន់របស់នាងនូវទីកន្លែងទិញសម្លៀកបំពាក់ដែលនាងស្លៀក ក្នុងអំឡុងធ្វើការងាររបស់នាង ៕