ម្ចាស់​ផ្ទះ​ដែល​បាក់​ស្រុត​ក្នុង​ទឹក​សម្ដែង​ការ​ឈឺ​ចាប់​ចំពោះ​ពាក្យ​រិះគន់​បែប​អគតិ​មួយ​ចំនួន​

ភ្នំពេញ៖ ​បុរស​ជា​ម្ចាស់​ផ្ទះ​ ដែល​ផ្ទះ​របស់​លោក​បាន​ស្រុត​លិច​ចូល​ក្នុង​ទឹក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សរសេរ​សារ​បង្ហាញ​ការ​ឈឺ​ចាប់​របស់​ខ្លួន​ ចំពោះ​បណ្ដា​សារ​ព័ត៌មាន និង​អ្នក​រិះគន់​បែប​មិន​ដឹង​ក្បាល​កន្ទុយ​ក្នុង​​បណ្ដាញ​សង្គម​មួយ​ចំនួន ដែល​ចោទ​ថា​សំណង់​ខាង​លើ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ឬ​ដោយសារ​គ្រួសារ​នេះ​ប្រព្រឹត្តិ​អំពើ​បាប​ជា​ដើម។

​ម្ចាស់​ផ្ទះ​បាន​សម្ដែង​កា​សោកស្ដាយ​ចំពោះ​ការ​វិនិច្ឆ័យ​ពី​ចម្ងាយ​ដូច​នេះ លោក​បាន​រៀបរាប់​ពី ប្រវត្តិ​នៃ​​ការ​សង់​ទី​លំនៅ​នេះ​ថា លោក​និង​គ្រួសារ​បាន​មក​រស់​នៅ​ទីនេះ នៅ​ឆ្នាំ​១៩៩៩ ដោយ​ប្រកប​របរ​លក់​ពោត និង​បន្ត​បន្ទាប់​មក​មាន​លក់​បាយ​ម្ហូប​ដូច​សព្វ​ថ្ងៃ​នេះ រហូត​ដល់​ឆ្នាំ​២០០២ លោក​បាន​សង់​ផ្ទះ​នេះ។ កំឡុង​ពេល​ដែល​សាង​សង់ នៅ​តំបន់​នោះ​​គឺ​លេច​ទឹក​និង​រាំង​ស្ងួត​ទៅ​តាម​រដូវ។

ម្ចាស់​ផ្ទះ​ខាង​លើ​បាន​រៀបរាប់​ពី​រឿងរ៉ាវ​នៃ​ហេតុការណ៍​ខាង​លើ​ថា “ដោយ​សារ​​មានការ​ចាក់​ដី​ និង​ខ្សាច់​ពេល​នេះ​បាន​បណ្ដាល​ឲ្យ​ផ្ទះ​តែ​មួយ​របស់​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ត្រូវ​ដួល​រលំ​ទៅ​ក្នុង​ទឹក​ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​និង​ក្រុម​គ្រួសារ​គ្មាន​ទី​ជម្រក និង​បាត់បង់​ទ្រព្យ​សម្បត្តិ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​អស់​គ្នា​មួយ​ចំនួន​ជា​ច្រើន​ និង​ខកខាន​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត កូន​ៗ​ត្រូវ​សុំច្បាប់​ពី​កន្លែង​ធ្វើ​ការ​ កូន​ខ្លះ​ខាត​ពេល​រក​ស៊ី ខ្ញុំ​អាណិត​តែ​ចៅៗ​ទេ វា​ទ្រ​ហោយំ​ព្រោះ​ពួកគេ​អស់​មាន​ផ្ទះ​នៅ និង​ស្ដាយ​សៀវភៅ​សិក្សា​របស់​ព្រោះ​នេះ​ជា​រដូវ​ប្រឡង​ផង។ ផ្ទះ​ខ្ញុំ​រលំ​ពេល​គេ​កំពុង​ចាក់​ដី​និង​ឈូស​ឆាយ”។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ចាស់​ផ្ទះ​ខាង​លើ​ឈ្មោះ មាស ឆុ​ន ភេទ​ប្រុស អាយុ​ប្រមាណ​៦០​ឆ្នាំ ជា​មន្ត្រី​យោធា និង​ជា​ថៅកែ​ភោជនីយដ្ឋាន​បឹង​សំរោង ដោយ​ក្នុង​បន្ទុក​មាន​សមាជិក​១០​នាក់ រួម​ជាមួយ​និង​បុគ្គលិក ផ្សេងទៀត។ ​តែ​សំណាង​ល្អ​ហេតុការណ៍​ខាងលើ​នេះ ​មិន​មាន​គ្រោះថ្នាក់​សមាជិក​ណា​ម្នាក់​នោះ​ទេ ហើយ​ទំហំ​នៃ​ការ​ខូចខាត​មាន​រហូត​ដល់​២៥​ម៉ឺន ដែល​ម្ចាស់​ផ្ទះ​ទាមទារ​ឲ្យ​ម្ចាស់ដី និង​ម្ចាស់​ការដ្ឋាន​សង​មក​ឲ្យ​គ្រួសារ​របស់​លោក ដោយ​លោក​មិន​ទាមទារ​ជំងឺ​ចិត្ត​អ្វី​នោះ​ទេ៕
ម្ចាស់​ផ្ទះ​ដែល​បាក់​ស្រុត​ក្នុង​ទឹក​សម្ដែង​ការ​ឈឺ​ចាប់​ចំពោះ​ពាក្យ​រិះគន់​បែប​អគតិ​មួយ​ចំនួន​

ម្ចាស់​ផ្ទះ​ដែល​បាក់​ស្រុត​ក្នុង​ទឹក​សម្ដែង​ការ​ឈឺ​ចាប់​ចំពោះ​ពាក្យ​រិះគន់​បែប​អគតិ​មួយ​ចំនួន​

ប្រភព៖ kqube

  • ម្ចាស់​ផ្ទះ​ដែល​បាក់​ស្រុត​ក្នុង​ទឹក​សម្ដែង​ការ​ឈឺ​ចាប់​ចំពោះ​ពាក្យ​រិះគន់​បែប​អគតិ​មួយ​ចំនួន​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: