លោក​ អូបាម៉ា​ ហៅ​ព្រឹទ្ធសភា​ថា​ជា​ក្រុម​កំសាក​ ដែល​ជំទាស់​នឹង​សំណើ​គ្រប់គ្រង​កាំភ្លើង​ (វីដេអូ)

លោក​ បារ៉ាក់ អូបាម៉ា​ និយាយ​ថា​ អំពើ​ហិង្សា​បង្ក​ឡើង​ដោយសារ​ការ​ប្រើ​ប្រាស់​កាំភ្លើង​ ទាមទារ​ឲ្យ​មាន​វិធាន​ការ​ហើយ​ការ​មិន​មាន​វិធានការ​របស់​ព្រឹទ្ធសភា​ គឺ​មាន​ន័យ​ថា​ ព្រឹទ្ធសភា​ដែល​មាន​មនុស្ស​កំសាក​នៅ​ទីនោះ​ បាន​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ខូច​ចិត្ត​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ពួក​គេ​បាន​បោះឆ្នោត​ច្រានចោល​សំណើ​វិធានការ​គ្រប់គ្រង​កាំភ្លើង​ ក្រោយ​មាន​ការ​បាញ់​ប្រហារ​​សម្លាប់​មនុស្ស​ដ៏​ច្រើន​ក្នុង​ទីក្រុង​ អ័រឡែនដូ​ រដ្ឋ​ វ្លរីដា ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ព្រឹទ្ធសភា​ បាន​បោះឆ្នោត​ច្រាន​ចោល​វិធានការ​គ្រប់គ្រង​កាំភ្លើង​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ ជំនួស​វិញ​ដោយ​ការ​ពិភាក្សា​រក​មធ្យោបាយ​ផ្សេង​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ក្នុង​ប្រទេស​ ក្នុង​នោះ​មាន​សកម្មភាព​របស់​ ISIS​ និង​ក្រុម​ជីវពល​បរទេស​ឯទៀត ។​ អ្នក​នាំ​ពាក្យ​សេតវិមាន​ និយាយ​ក្នុង​បទ​សម្ភាសន៍​ទូរទស្សន៍​ រិះគន់​ធ្ងន់​ៗ​ទៅ​លើ​ព្រឹទ្ធសភា​ ដែល​ច្រាន​ចោល​សំណើ​ច្បាប់​គ្រប់​គ្រង​កាំភ្លើង​ ដែល​ជា​បំណង​រារាំង​មនុស្ស​ទាំងឡាយ​ណា​ដែល​មាន​ទំនាក់​ទំនង​នឹង​ជីវពល​ មិន​ឲ្យ​ទទួល​បាន​កាំភ្លើង​យក​ទៅ​ប្រើ​ប្រាស់ ។​

អ្នក​នាំ​ពាក្យ​សេតវិមាន​ លោក​ ចូស អឺណែស​ បញ្ជាក់​ថា​ នេះ​ជា​ការ​បង្ហាញ​ពី​ភាព​កំសាក​ ដោយសារតែ​បាន​ធ្វើអ្វី​មួយ​បណ្ដាល​ឲ្យ​បាត់​បង់​ក្ដី​សង្ឃឹម​របស់​នរណា​ម្នាក់​ ដែល​បាន​សុំ​ឲ្យ​ជួយ​ ហើយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ ត្រូវ​បាន​ប្រជាជន​សុំ​ឲ្យ​ជួយ​ គឺ​ស្នើ​ឲ្យ​បោះឆ្នោត​គាំទ្រ​ទៅ​លើ​វិធាន​ការ​ដែល​ធ្វើ​យ៉ាងណា​ឲ្យ​សហគមន៍​របស់​ពួក​គេ​មាន​សុវត្ថិភាព​ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​បាន​បោះ​បង់​ការ​ទទួល​ខុស​ត្រូវ​នោះ ។​

អ្នក​នាំ​ពាក្យ​សេតវិមាន​ និយាយ​ថា​ សំណើ​វិធានការ​របស់​រដ្ឋាភិបាល​ គួរ​ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​គាំទ្រ​យ៉ាង​ខ្លាំង​ ក្រោម​គោល​ដៅ​ការពារ​មិន​ឲ្យ​មាន​មនុស្ស​ក្នុង​បញ្ជី​ភេរវកម្ម​នៅ​ សហរដ្ឋ​អាមេរិក​ អាច​ទទួល​បាន​កាំភ្លើង​ប្រើ​ប្រាស់ ។​
លោក​ អូបាម៉ា​ ហៅ​ព្រឹទ្ធសភា​ថា​ជា​ក្រុម​កំសាក​ ដែល​ជំទាស់​នឹង​សំណើ​គ្រប់គ្រង​កាំភ្លើង​ (វីដេអូ)

លោក​ អូបាម៉ា​ ហៅ​ព្រឹទ្ធសភា​ថា​ជា​ក្រុម​កំសាក​ ដែល​ជំទាស់​នឹង​សំណើ​គ្រប់គ្រង​កាំភ្លើង​ (វីដេអូ)

ប្រភព៖ kqube

  • លោក​ អូបាម៉ា​ ហៅ​ព្រឹទ្ធសភា​ថា​ជា​ក្រុម​កំសាក​ ដែល​ជំទាស់​នឹង​សំណើ​គ្រប់គ្រង​កាំភ្លើង​ (វីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: