ជប៉ុន​ ត្រៀម​ទាំង​ជើង​គោក​ ​ជើង​អាកាស​ រង់ចាំ​បាញ់​ទម្លាក់​មីស៊ីល​ មក​ពី​កូរ៉េខាងជើង​ (វីដេអូ)

រដ្ឋាភិបាល ជប៉ុន បានបញ្ជាដល់កាពីតែននាវាចម្បាំងរបស់កងទ័ពជើងទឹក និងកងកម្លាំងគ្រប់គ្រងមីស៊ីល ឲ្យត្រៀមបាញ់ទម្លាក់អ្វីមួយដែលហោះហើរចេញពីប្រទេស កូរ៉េខាងជើង សំដៅរកដែនដីក្នុងអធិបតេយ្យភាព ជប៉ុន ហើយទីតាំងបាញ់មីស៊ីលពីរកន្លែងក្នុងទីក្រុង តូក្យូ ក៏ត្រូវបានដាក់ប្រចាំការ២៤ម៉ោងផងដែរ ។

ការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ បង្ហាញភាពក្រអើតក្រទម និងផ្គើនចំពោះការព្រមានរបស់អន្តរជាតិ និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង មិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប ជាបម្រាមដែលទីក្រុង ព្យុងយ៉ាង ច្រានចោលដោយអះអាងថា បំពានទៅលើអធិបតេយ្យភាពរបស់ប្រទេស កូរ៉េខាងជើង ។

ក្នុងចំណោមមីស៊ីលពីរគ្រាប់ មានមីស៊ីលមួយគ្រាប់ដំបូងបរាជ័យ ដែលជាការសាកល្បងមីស៊ីលមិនបានជោគជ័យលើកទី ៥ ក្នុងរយៈពេលពីរខែ ក្រោមគម្រោងអភិវឌ្ឍសម្រាប់មីស៊ីលដែលមានសត្ថភាពហោះហើរចម្ងាយជាង៣ពាន់គីឡូម៉ែត្រ គឺអាចទៅដល់គ្រប់ទីកន្លែងក្នុងប្រទេស ជប៉ុន និងទឹកដី អាមេរិក នៅលើប្រជុំកោះ ហ្កាំ ក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ។
ជប៉ុន​ ត្រៀម​ទាំង​ជើង​គោក​ ​ជើង​អាកាស​ រង់ចាំ​បាញ់​ទម្លាក់​មីស៊ីល​ មក​ពី​កូរ៉េខាងជើង​ (វីដេអូ)

ជប៉ុន​ ត្រៀម​ទាំង​ជើង​គោក​ ​ជើង​អាកាស​ រង់ចាំ​បាញ់​ទម្លាក់​មីស៊ីល​ មក​ពី​កូរ៉េខាងជើង​ (វីដេអូ)

ប្រភព៖ kqube

  • ជប៉ុន​ ត្រៀម​ទាំង​ជើង​គោក​ ​ជើង​អាកាស​ រង់ចាំ​បាញ់​ទម្លាក់​មីស៊ីល​ មក​ពី​កូរ៉េខាងជើង​ (វីដេអូ)已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: