ផ្ទុះ​ទំនាយគ្រូ​មិនល្អ​ចំពោះ ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​ដល់​ថ្នាក់​…

6 Videos


ជាគ្រូស្នេហ៍តារាដែលលេចឮពីរឿងឧបសគ្គមិនឈប់របស់តារាស្រីអ្នកនាង ខ្វាន់ អុសាមៈនី (Kwan Usamanee) និង តារាចម្រៀងហើយក៏ជាតារាសម្តែងលោក ហ្គោហ្វ ភិឆៈណៈ (golf pichaya) ដែលមុននេះបានផ្ទុះព័ត៌មានរួចម្តងហើយថា ក្រុមគ្រួសាររបស់អ្នកនាង ខ្វាន់ ហាក់មិនពេញចិត្តចំពោះលោក ហ្គោហ្វ ដោយសារតែអាយុអ្នកពីរនៅស្របាលគ្នា ហើយម្យ៉ាងពួកគេធ្លាប់មានប្រវត្តិចែកផ្លូវគ្នាអស់រយៈពេល ១០ ឆ្នាំ។

P9

ផ្ទុះ​ទំនាយគ្រូ​មិនល្អ​ចំពោះ ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​ដល់​ថ្នាក់​…

សម្រាប់ពេលនេះ រឿងឧបសគ្គថ្មីដែលធ្វើឱ្យចាស់ៗមានការប្រុងប្រយ័ត្ន និង មិនចង់បំពានគឺមានព័ត៌មានចចាមអារ៉ាមមួយទាក់ទងនឹងគ្រូទាយដ៏ល្បីឈ្មោះបានទស្សន៍ទាយថា ជីវិតគូរវាងអ្នកនាង ខ្វាន់ និង លោក ហ្គោហ្វ នឹងគ្មានលទ្ធផលល្អ បានត្រឹមតែរាប់អាន តែគ្មានវាសនាបានរៀបការជាប្តីជាប្រពន្ធ។

ផ្ទុះ​ទំនាយគ្រូ​មិនល្អ​ចំពោះ ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​ដល់​ថ្នាក់​…

បន្ទាប់ពីបានឮការទស្សន៍ទាយបែបនេះ លោក ហ្គោហ្វ បានចេញមកបកស្រាយពីអារម្មណ៍របស់ខ្លួនថា លោកមិនជឿលើការទស្សន៍ទាយ ហើយលោកក៏ជឿជាក់ថា លោកអាចដឹកនាំជីវិតខ្លួនឯងឱ្យមានសេចក្តីសុខដោយផ្តេតផ្តួលតាមជោគវាសនា។

ផ្ទុះ​ទំនាយគ្រូ​មិនល្អ​ចំពោះ ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​ដល់​ថ្នាក់​…

លោកក៏បានបន្ថែមទៀត ទោះជាលេចចេញឧបសគ្គមិនចេះចប់មិនចេះហើយ ក៏លោកនៅតែតស៊ូ ហើយនេះក៏ជាមូលហេតុធ្វើឱ្យស្នេហារបស់លោកកាន់តែមានភាពរឹងមាំ ហើយសម្រាប់ពេលនេះគឺលោកមិនបាននៅក្មេងដូចពីមុនទេ ដូច្នេះមិនថាមានបញ្ហាអ្វីគឺព្យាយាមដោះស្រាយ និង ប្រើភាពអត់ធ្មត់។

ផ្ទុះ​ទំនាយគ្រូ​មិនល្អ​ចំពោះ ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​ដល់​ថ្នាក់​…

ទន្ទឹមនឹងនោះ ក៏មានសំណួរទាក់ទងនឹងការណាត់ជួបរបស់ពួកគេទាំងពីរគឺមានញឹកញាប់ទេ។លោក ហ្គោហ្វ បានបង្ហើបថា លោកតែងតែឆ្លៀតពេលទៅរកអ្នកនាង ខ្វាន់ ដល់កន្លែងថតជាញឹកញាប់ ដោយទិញចំណីអាហារជាពិសេសសម្រាប់នាង ហើយក៏ផ្ញើទៅមិត្តរួមការងារផងដែរ៕ ខេរី (ប្រភព៖ អឹមថៃ)

ផ្ទុះ​ទំនាយគ្រូ​មិនល្អ​ចំពោះ ខ្វាន់ អុសា​មៈនី និង ហ្គោ​ហ្វ ភិ​ឆៈណៈ​ដល់​ថ្នាក់​…