ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)

6 Videos


រ៉េត ស៊ូហ្សាណា ជាបេក្ខនារីជើងខ្លាំងមួយរូបត្រូវជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ដែលមានសមត្ថភាពអាចច្រៀងបទចម្រៀងជាភាសាបរទេសបានយ៉ាងល្អ ប៉ុន្តែបេក្ខនារីរូបនេះត្រូវទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ទស្សនិកជនមួយចំនួននៅពេលដែលលើកយកបទចម្រៀងបរទេសមកបកស្រាយម្តងៗ។ ទាក់ទងនឹងរឿងនេះដែរបេក្ខនារី រ៉េត ស៊ូហ្សាណា នៅតែមានចម្ងល់ថាតើខ្លួនបានធ្វើអ្វីខុសបានជាត្រូវទទួលរងការរិះគន់បែបនេះ?

P9

បើតាមសម្តីរបស់លោក មាស ឫទ្ធី ជាអ្នកផ្សាយព័ត៌មានក្នុងកម្មវិធីហង្សមាសព័ត៌មានពេលព្រឹកបាននិយាយថា ឪពុកម្តាយរបស់ រ៉េត ស៊ូហ្សាណា បានចោទជាសំណួរទៅកាន់ហង្សមាសថា កូនរបស់គាត់គ្រាន់តែជាបេក្ខនារីមួយរូបដែលដាក់ពាក្យមកប្រឡងចម្រៀង ទោះច្រៀងពីរោះ ឬ មិនពីរោះ ហេតុអ្វីបានជាចាំបាច់ជេរកូនគាត់ធ្វើអ្វី? ម្យ៉ាងទៀតលក្ខខណ្ឌរបស់កម្មវិធីក៏មិនបានកំណត់ថាមិនឱ្យយកបទជាភាសាបរទេសមកបកស្រាយនោះដែរ ។

ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)

គួរបញ្ជាក់ថាបេក្ខនារី រ៉េត ស៊ូហ្សាណា ត្រូវបាន Coach ឱក សុគន្ធកញ្ញា ជ្រើសយកមកវិញ ក្រោយពេលទទួលបានសំឡេងគាំទ្រតិចជាងគេ បើតាមសម្តីរបស់ Coach ឱក សុគន្ធកញ្ញា បានបកស្រាយពីមូលហេតុថា ដោយសារតែបេក្ខនារី រ៉េត ស៊ូហ្សាណា មានសំឡេងល្អ ហើយមានសមត្ថភាពខ្លាំងអាចបត់បែនបានគ្រប់វិញ្ញាសា ។

ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)
ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)
ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)
ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)
ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ចង់ដឹងថាលោក មាស ឫទ្ធី បកស្រាយអ្វីខ្លះអំពីបេក្ខនារី រ៉េត ស៊ូហ្សាណា សូមទស្សនាវីដេអូលម្អិតទាំងអស់គ្នា៖
វាសនា


អត្ថបទពាក់ព័ន្ធ៖ រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​

រ៉េត ស៊ូហ្សាណា កូនក្រុមដ៏លេចធ្លោរបស់ ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ បានធ្វើឱ្យកក្រើករញ្ជួយដល់បណ្ដាញទំនាក់ទំនងសង្គមមិនធម្មតាឡើយ ចំពោះសមត្ថភាពច្រៀងចម្រៀងជាភាសាបរទេសរបស់នាង តែថ្មីៗនេះនាងបែរជាទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជនទៅវិញ ព្រោះតែនាងមិនច្រៀងបទចម្រៀងជាភាសាជាតិ ដូចដែលមហាជនបានទាមទារ ។

ឪ​​ពុក​ រ៉េត ស៊ូ​ហ្សា​ណា ទាមទារ​យុត្តិធម៌ឱ្យ​កូន​ស្រី​ (​មាន​វីដេអូ​)

ដូចជានៅក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Angella mayuraNic បានធ្វើការរិះគន់ចំៗដោយសសេរជាអក្ខរាដ៏វែងអន្លាយទៅកាន់ក្មេងស្រី រ៉េត ស៊ូហ្សាណា ទាំងអារម្មណ៍ក្ដៅក្រហាយ ព្រោះគណនីមួយនេះ មិនពេញចិត្តនឹង ក្មេងស្រីវ័យ ១៦ ឆ្នាំ រូបនេះ ដែលបានបកស្រាយចម្រៀងជាភាសាបរទេសគ្រប់វគ្គនៃការបង្ហាញវត្តមាននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ នោះ ។

បើទោះជាពេលកន្លងមក រ៉េត ស៊ូហ្សាណា ទទួលរងព្រនង់ពីរឿងដែលនាងមិនព្រមច្រៀងចម្រៀងជាភាសាជាតិ ក៏ដោយ ក៏គ្រប់វគ្គ ដែលនាងឡើងបង្ហាញសមត្ថភាពនៅក្នុងកម្មវិធី គឺនាងតែងតែឆ្លងផុតទៅយ៉ាងរលូន ហើយមានសំឡេងបោះឆ្នោតគាំទ្រដល់រូបនាងដើម្បីឆ្លងទៅវគ្គបន្ដយ៉ាងច្រើនលើសលប់ទៀតផង ។ ចង់ដឹងថា តើការបង្ហាញសមត្ថភាពនៅវគ្គក្រោយៗ រ៉េត ស៊ូហ្សាណា នឹងឆ្លើយតបដល់មហាជន ដែលចង់ឱ្យរូបនាង បកស្រាយចម្រៀងជាភាសាជាតិយ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នាបន្ដទៀតតែប៉ុណ្ណោះ ៕