​សញ្ញា​ទាំង​៤​នេះដែល​បញ្ជាក់ពីចៅហ្វាយនាយ​​ម្នាក់​​ដ៏​សែន​យ៉ាប់

មិនមែនជារឿងងាយស្រួលទេ ដើម្បីក្លាយជាមេដឹកនាំដ៏ល្អមួយរូប ព្រោះថាអ្នកត្រូវមានបុគ្គលិកលក្ខណៈវិជ្ជមានច្រើន ក៏ដូចជាកាតព្វកិច្ចច្រើនដែលត្រូវបំពេញផងដែរ។ ដោយសារតែមានភាពលំបាកបែបនេះហើយបានជាមិនមានចៅហ្វាយនាយច្រើននោះទេ ដែលត្រូវបានចាត់ទុកជាមេដឹកនាំដ៏ល្អនោះ។ ចំណុចទាំង៤ខាងក្រោមនេះនឹងសបញ្ជាក់ឲ្យឃើញថា អ្នកពិតជាចៅហ្វាយនាយដ៏យ៉ាប់មែន៖

១) មិនទុកចិត្តបុគ្គលិករបស់អ្នក៖ មិនថាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសបុគ្គលិកមកធ្វើការ អ្នកគួរតែជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេ ហើយចំណុចនេះផងដែរ ក៏ត្រូវបានគេចាត់ទុកថា ជារឿងមួយដ៏សំខាន់ ក៏ដូចជាធ្វើឲ្យបុគ្គលិករឹតតែមានកម្លាំងចិត្ត និង ទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន។

២) មិនគោរពរឿងផ្ទាល់ខ្លួនរបស់បុគ្គលិក៖ អ្នកមិនអាចគិតតែពីផលប្រយោជន៍របស់ខ្លួនឯងក៏ដូចជារបស់ក្រុមហ៊ុនតែម៉្យាងនោះទេ ផ្ទុយទៅវិញអ្នកគួរតែដឹងផងដែរថា តើបុគ្គលិករបស់អ្នកកំពុងតែនៅក្នុងស្ថានភាពបែបណា ហើយជួបប្រទះបញ្ហាអ្វីខ្លះ ហើយអ្នកក៏អាចផ្ដល់ជាយោបល់ ឬដំណោះស្រាយនានាទៅតាមលទ្ធភាពរបស់អ្នក។

៣) អ្នកមិនប្រាប់ពីកំហុសរបស់ពួកគេ តែនិយាយប្រាប់អ្នកដទៃ៖ ការដែលទៅប្រាប់ពួកគេមិនបានធ្វើឲ្យពួកគេឈឺនោះទេ តែអ្វីដែលរឹតតែយ៉ាប់ជាងនេះនោះគឺ អ្នកមិនព្រមប្រាប់ការពិតទៅដល់ពួកគេ តែអ្នកបែរជាយកវាទៅនិយាយជាមួយបុគ្គលិកដទៃទៅវិញ ដែលធ្វើឲ្យពួកគេមានការអន់ចិត្តជាខ្លាំង។

៤) មិនធ្វើការលើកចិត្ត៖ ការលើកទឹកចិត្តអាចធ្វើទៅបានតាមច្រើនរបៀប អ្នកអាចធ្វើជាពិធីជួបជុំមួយ ការនិយាយគ្នាបើកទូលាយមួយ ឬបន្ថែមប្រាក់ដំណាច់ឆ្នាំដល់ពួកគេក៏បាន ធ្វើយ៉ាងណាឲ្យពួកគេយល់ថា អ្នកនឹងចាំនៅក្បែរពួកគេចាំជួយលើកទឹកចិត្តពួកគេជានិច្ច៕

ប្រែសម្រួល៖ bizkhmerតូច ម៉ាយ៉ារស្មី
ប្រភព៖ www.entrepreneur.com

  • ​សញ្ញា​ទាំង​៤​នេះដែល​បញ្ជាក់ពីចៅហ្វាយនាយ​​ម្នាក់​​ដ៏​សែន​យ៉ាប់已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:ជីវិតនិងសង្គម
Tags: