សុន ស្រី​ពេជ្រ ធ្លាក់ខ្លួន​ទូល​ព្រីង​ដើរ​លក់​ព្រោះ​ចង់​លើកស្ទួយ​ជីវភាព​គ្រួសារ​

6 Videos


ក្រោយពីប្រកាសថាបានលើកពេលរៀបការទៅចុងឆ្នាំ ២០១៧ វិញគេក៏បានឃើញតារាចម្រៀងមានទឹកដមសំឡេងក្រអួនក្រអៅ សុន ស្រីពេជ្រ បានធ្លាក់ខ្លួនទូលព្រីងដើរលក់ជាហេតុធ្វើឲ្យអ្នកធ្លាប់ស្គាល់ និង គាំទ្រនាងមានការភ្ញាក់ផ្អើលព្រមទាំងអាណិតដល់នាងជាខ្លាំង។ មានអ្នកជឿ ក៏មានអ្នកមិនជឿផងដែរចំពោះការដើរទូលព្រីងលក់របស់តារាចម្រៀងល្បី សុន ស្រីពេជ្រ ព្រោះគេដឹងថានាងកំពុងមានប្រជាប្រិយភាពរឿងអីមកធ្លាក់ខ្លួនដើរទូលផ្លែព្រីងលក់ទៅវិញ ? ។

P9

សុន ស្រី​ពេជ្រ ធ្លាក់ខ្លួន​ទូល​ព្រីង​ដើរ​លក់​ព្រោះ​ចង់​លើកស្ទួយ​ជីវភាព​គ្រួសារ​

អ្វីដែលបានកើតឡើងស្ទើរតែខ្លោចចិត្តសម្រាប់តារាចម្រៀងល្បីរូបនេះ គឺគេបានប្រទះឃើញនាងដើរទូលផ្លែព្រីងលក់តាមផ្សារ និង ច្រកល្ហកនានាដើម្បីបានប្រាក់ចំណេញខ្លះមកជួយផ្គត់ផ្គង់គ្រួសារ ក្នុងពេលដែលឪពុករបស់នាងធ្លាក់ខ្លួនឈឺ ត្រូវការប្រាក់ព្យាបាលជាបន្ទាន់ និង ប្អូនប្រុសត្រូវបញ្ជូនទៅព្យាបាលនៅវៀតណាម ។

កន្លងទៅនេះគេសង្កេតឃើញជីវភាពគ្រួសារតារាចម្រៀង សុន ស្រីពេជ្រ ហាក់ធូរធាបន្តិចតែជាអកុសលជំងឺតម្កាត់ ហាក់មកតាមយាយីគ្រួសារនាងមិនសូវលោះឡើយ ដោយអស់ពីមួយចូលមួយមិនស្រាកស្រាន្ត ពោលគឺឪពុករបស់នាង លោក សង់ ស៊ីស បានចូលសម្រាកមន្ទីរពេទ្យបន្ទាន់។ បន្ទាប់ពីឪពុករបស់ ស្រីពេជ្រ បានស្រួលបួលបន្តិចស្រាប់តែប្អូនប្រុសរបស់នាងត្រូវជំងឺធ្វើទុក្ខ បញ្ចូនទៅវៀតណាមជាបន្ទាន់ម្នាក់ទៀត ដែលបន្ទុកនេះ គឺស្ថិតនៅលើរូបនាង ជាអ្នកចេញថ្លៃព្យាបាលទាំងអស់ ។

សុន ស្រី​ពេជ្រ ធ្លាក់ខ្លួន​ទូល​ព្រីង​ដើរ​លក់​ព្រោះ​ចង់​លើកស្ទួយ​ជីវភាព​គ្រួសារ​

ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារនាងត្រូវតែពុះពារពិសេសដោយសារតែរដូវនេះ ជារដូវវស្សាការជួលសម្ដែងទៅច្រៀង និង កាត់សក់តាមមង្គលការនានាត្រូវបានថមថយរីឯការចំណាយ ផ្សេងៗក្នុងគ្រួសារ នៅតែជាបន្ទុកដ៏ចាំបាច់ព្រមទាំងរឹតតែកើនលើសពីមុនទៀតនោះ ទើបតម្រូវឲ្យកញ្ញា សុន ស្រីពេជ្រ ចេញលក់ព្រីង ដើម្បីបានប្រាក់កម្រៃខ្លះគួបផ្សំគ្នាជួយគ្រួសារស្របពេលដែលរដូវនេះជារដូវសម្បូរផ្លែព្រីងទុំផង ។

ទស្សនិកជនដែលតែងតែ គាំទ្រនាងក្នុងបណ្ដាញសង្គម Facebook បាននិយាយថា ស្រីពេជ្រ លក់ព្រីងសមណាស់ ត្បិតអីនាងពីមុន គឺជាកុមារីម្នាក់ ធ្លាប់ទូលនំលក់ ទូលក្រូចលក់ ជីវភាពលំបាកបែបណាក៏ធ្លាប់ឆ្លងកាត់មកអស់ដែរ ដូចនេះគ្មានអ្វីដែលនាងមិនអាចធ្វើបាននោះទេ ។

សុន ស្រី​ពេជ្រ ធ្លាក់ខ្លួន​ទូល​ព្រីង​ដើរ​លក់​ព្រោះ​ចង់​លើកស្ទួយ​ជីវភាព​គ្រួសារ​

គួររំលឹកថាតារាចម្រៀងដែលជួបតែបញ្ហាមិនចេះចប់ជាពិសេសវិបត្តិគ្រួសារ កញ្ញា សុន ស្រីពេជ្រ ត្រូវបានគេដឹងថាមុននឹងនាងចូលប្រឡូកក្នុងសិល្បៈគ្រួសាររបស់នាងបានជួលផ្ទះគេដើម្បីរស់នៅម្ដុំមុខពេទ្យរុស្សី ប៉ុន្តែក្រោយមកនាងក៏បានសាងសង់ផ្ទះខ្លួនឯង និង ទិញរថយន្តឲ្យគ្រួសារបានប្រើប្រាស់ មានភាពល្អប្រសើរ ។ នាងប្រឹងរកប្រាក់ដោយញើសឈាមសុទ្ធសាធ និង ក្នុងភាពសុចរិតថ្លៃថ្នូរ ៕

                                                                                         ដេវីត