សម្ដេច ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​ផាកពិន័យ១៥០០០រៀល ដោយសារ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និពន្ធដោយ : ថ្មីៗ       June-22-2016, 9:13 pm         360

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​ផាកពិន័យ១៥០០០រៀល ដោយសារ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាពក្រោយពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ទទួលយក​កំហុស លើ​ករណី​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នោះ សមត្ថកិច្ច​ខេត្តកោះកុង ក៏បាន​ចេញ​លិខិត​ផាកពិន័យ​សម្ដេច ទឹកប្រាក់១៥០០០រៀល ចំពោះ​ការប្រព្រឹត្ត​ល្មើសច្បាប់​ចរាចរណ៍។ សម្ដេច ហ៊ុន សែន មាន​ពេលវេលា៣០ថ្ងៃ​សម្រាប់​ការចូល​ខ្លួន​បង់ប្រាក់​ផាកពិន័យ​នេះ។

តាមរយៈ​ការ​បង្ហោះ​រូបភាព​អម​ជាមួយ​ក្រដាស​ផាកពិន័យ នោះ​ប្រមុខ​រដ្ឋាភិបាល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា៖«ខ្ញុំ​បានដឹង​ជាមុន​ហើយ​ថា បើទោះបី​ខ្ញុំ​សុំ​អភ័យទោស​ជា​សាធារណៈហើយ​ក៏ដោយ ក៏​នគរបាល​នៅតែ​ផាកពិន័យ​ខ្ញុំ​ដដែល ព្រោះ​ខ្ញុំ​បាន​សាង​នូវ​កំហុស​រួចស្រេច​ទៅហើយ»។

សម្តេច​ ហ៊ុន សែន ក៏បាន​សរសើរ​ដល់​ន​គ​របាល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង ដែល​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការរើសអើង និង​មិន​ខ្លាច​អំណាច​អ្នកធំ រួមទាំង​នាយករដ្ឋមន្ត្រី​ផង។​« អភ័យឯកសិទ្ធិសភា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងទៀត​គ្មាន​មាត្រា​ណាមួយ​ផ្តល់​សិទ្ធិ​ឱ្យ​សមាជិកសភា ឬ​នាយករដ្ឋមន្ត្រី​រួច​ផុតពី​ការផាកពិន័យ​ដោយ​នគរបាល​ចរាចរ​ណ៌​នោះដែរ នៅពេលដែល​យើង​បំពាន​ច្បាប់​ទាំង​មិន​ពាក់មួក​សុវត្ថិភាព និង​ទាំង​ទោចក្រយានយន្ត​គ្មាន​ផ្លាកលេខ»។ នេះ​ជា​ការលើកឡើងរបស់​សម្ដេច ហ៊ុន សែន។

គួរបញ្ជាក់ផងដែរថា សម្តេច​ ហ៊ុន សែន ក៏បានប្រកាស​បង់ពិន័យជំនួសឲ្យម្ចាស់ម៉ូតូឌុបដែលគ្មាន​ស្លាកលេខ ហើយដែលត្រូវ​បង់ពិន័យចំនួន​៣ម៉ឺន​រៀល។​

កាលពី​ថ្ងៃ២០ មិថុនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំទោស​ប្រជាជន​កម្ពុជា ដែល​រូបលោក​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ទទួលយក​កំហុស​ទាំងស្រុង ពី​ប្រជាពលរដ្ឋ ដែល​បាន​ទិតៀន​រូបលោក តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ដែរ ហើយ​លោក​សុខចិត្ត​បង់ប្រាក់​ផាកពិន័យ បើសិនជា​សមត្ថកិច្ច​ចង់​ផាកពិន័យ។ សម្ដេច ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ គោរព​ច្បាប់​ចរាចរណ៍ និង​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ដោយ​ប្រជាពលរដ្ឋ មិន​ត្រូវយក​គំរូ​អាក្រក់​តាម​រូបលោក​ឡើយ។

គួរបញ្ជាក់ថា សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សួរសុខទុក្ខ​អ្នករត់ម៉ូតូឌុប​ម្នាក់ ហើយ​បាន​ធ្វើជា«តៃកុង»បើក​ម៉ូតូ​ដោយផ្ទាល់​ដឹក​ម្ចាស់​ម៉ូតូឌុប​នោះ​វិញ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព នៅពេលដែល​លោក​បើកបរនៅលើដងផ្លូវប្រវែង២៥០ម៉ែត្រ នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃទី ១៨ មិថុនា កន្លងមក។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាននាំគ្នា​ទិតៀន​រិះគន់​យ៉ាងខ្លាំង ចំពោះ​សម្ដេច ហ៊ុន សែន ដែល​បើកបរ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល៕

សម្ដេច ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​ផាកពិន័យ១៥០០០រៀល ដោយសារ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និពន្ធដោយ : ថ្មីៗ       June-22-2016,  9:13 pm         360

សម្ដេច ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​ផាកពិន័យ១៥០០០រៀល ដោយសារ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និពន្ធដោយ : ថ្មីៗ       June-22-2016,  9:13 pm         360

សម្ដេច ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​ផាកពិន័យ១៥០០០រៀល ដោយសារ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និពន្ធដោយ : ថ្មីៗ       June-22-2016,  9:13 pm         360