ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង ១០០ នាក់ មក​កម្ពុជា​វិញ​

6 Videos


តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិ «ដូង» បានឱ្យដឹងថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង១០០នាក់ ត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃទី ២២ ខែ មិថុនាឆ្នាំ២០១៦នេះ តាមច្រកទ្វារអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង និងច្រកតំបន់ «ភ្នំដី» ក្នុងស្រុកសំពៅលូន ។

ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង ១០០ នាក់ មក​កម្ពុជា​វិញ​

P9

ពលករទាំងអស់មានចំនួន ១៣៥ នាក់ ក្នុងនោះស្ត្រីចំនួន ៣៧ នាក់ត្រូវអាជ្ញាធរថៃបញ្ជូនតាមច្រកអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង កាលពីវេលាម៉ោង ០៣ និង ៤០ នាទីរសៀល ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ ។ រីឯចំនួន ១៤ នាក់ទៀត ក្នុងនោះស្ត្រី៥នាក់ ដែលមានទាំងក្មេងតូចៗផង ត្រូវអាជ្ញាធរថៃបញ្ជូនតាមច្រកតំបន់ «ភ្នំដី» ស្រុកសំពៅលូន នៅវេលាម៉ោង ៥ ល្ងាចថ្ងៃដដែល ។

ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង ១០០ នាក់ មក​កម្ពុជា​វិញ​

មន្ត្រីព្រំដែនខ្មែរបានបញ្ជាក់ថា ពលករខ្មែរទាំងអស់នោះ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនឲ្យត្រឡប់មកស្រុកខ្មែរវិញ ដោយសារឆ្លងដែនទៅធ្វើកម្មករនៅប្រទេសថៃដោយខុសច្បាប់ ៕

                                                                                                      សុថាត់

ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង ១០០ នាក់ មក​កម្ពុជា​វិញ​