ម៉ូតូ ២ គ្រឿង​បុក​គ្នាបណ្ដាលឱ្យ​ស្លាប់​ម្នាក់ របួស ៥ នាក់

6 Videos


មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅរសៀលពថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិ ១ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយមនុស្ស ៥ នាក់ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល ។

P9

ម៉ូតូ ២ គ្រឿង​បុក​គ្នាបណ្ដាលឱ្យ​ស្លាប់​ម្នាក់ របួស ៥ នាក់

លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវបានឱ្យដឹងថា ម៉ូតូម៉ាកហុងដា C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1L-0229 បើកបរដោយឈ្មោះ ណុប ក្រឹង ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិស្នោ សង្កាត់រការក្នុង ក្រុងដូនកែវ មុខ របរសិស្ស រងរបួសធ្ងន់ និង មានអ្នករួមដំណើរ ២ នាក់ទៀតរងរបួសស្រាល។ ក្រោយពេលកើតហេតុជនរងគ្រោះទាំងនោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅផ្ទះ ។

ម៉ូតូ ២ គ្រឿង​បុក​គ្នាបណ្ដាលឱ្យ​ស្លាប់​ម្នាក់ របួស ៥ នាក់

ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខរដ្ឋ 22.1-0317 បើកបរដោយឈ្មោះ ងិន សុវណ្ណរ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិចក សង្កាត់រការក្នុង ក្រុងដូនកែវ ជាមន្ត្រីប្រៃសណីយ៍ខេត្ត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង មានអ្នករួមដំណើរចំនួន ២ នាក់ ម្នាក់ឈ្មោះ កែវ គង្គា ភេទស្រី អាយុ ១៩ ឆ្នាំ រងរបួសធ្ងន់ ម្នាក់ទៀតឈ្មោះ ហៀង វណ្ណឈាន ភេទប្រុស អាយុ ៣ ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង ២ នាក់នោះ រស់នៅភូមិធម្មវិន័យ ឃុំលំចង់ ស្រុកសំរោងជាមួយគ្នា ។

ម៉ូតូ ២ គ្រឿង​បុក​គ្នាបណ្ដាលឱ្យ​ស្លាប់​ម្នាក់ របួស ៥ នាក់

មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា C-125 ជិះឌុបគ្នា ៣ នាក់ បើកបរមកពីទិសខាងលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏វ៉ាក់ជាមួយម៉ូតូមួយគ្រឿងទៀតជិះគ្នា ៣ នាក់ បើកបរពីទិសខាងត្បូងបត់ទៅទិសខាងលិច គេចមិនផុតក៏បុកយ៉ាងពេញទំហឹងជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យមានមនុស្សស្លាប់ និង រងរបួសធ្ងន់ស្រាលដេកពេញផ្លូវ តែម្តង ៕

                                                                                                            សុថាត់