កម្ពុជា និង​ថៃ ពង្រីក​ច្រកព្រំដែន​បន្ថែម ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ និពន្ធដោយ : ញ៉ុង​ ហេង       June-22-2016, 10:19 pm         207

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា និង​ថៃ ពង្រីក​ច្រកព្រំដែន​បន្ថែម ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ព្រមព្រៀងគ្នា ពង្រីក​ច្រកព្រុំដែន ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​តាម​បណ្ដោយ​ព្រំដែន  ស្រប​ពេលដែល​ប្រទេស​ទាំងពីរ​ប្តេជ្ញា​ថា នឹង​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​ដល់​ទៅ ១៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​។

​ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ភាគី​ថៃ លោក ដន ប្រា​ម៉ាត់​វិណៃ  នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​២០​ខែមិថុនា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា លើក​កម្រិត​ច្រកព្រុំដែន​ចំនួន​៤ រួមមាន ច្រក​អានសេះ​, ថ្មដា​, ភ្នំ​ដា និង​ច្រក​ជប់​គគី ឲ្យ​ទៅជា​ច្រកព្រំដែន​អន្តរជាតិ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបទេស​នៅ​ថ្ងៃទី​២១​ខែមិថុនា​។​

​សេចក្តីប្រកាស​ព័ត៌មាន បន្ថែមថា ភាគី​ទាំងពីរ ក៏​នឹង​ធ្វើការ​រួមគ្នា ដើម្បី​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បទ​-​ណង​អៀន មុននឹង​ឈានដល់​ការបើក​ច្រក​អូរ​នាង​-​បាន​ប៉ា​រាយ​។​

​ការពង្រីក​ច្រកព្រុំដែន​ទាំងនេះ គឺ​ផ្នែក​មួយ​ក្នុងការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់​ចំនួន ១៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹងធ្វើ​ឲ្យ​សម្រេចបាន​ក្នុង​ឆ្នាំ​២០១២០ ដូចដែល​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ធ្លាប់​ប្តេជ្ញា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ដែល​គូសបញ្ជាក់ថា​៖«​ដើម្បី​សម្រេច​គោលដៅ​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ជំរុញ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន បង្កើន​ចំនួន​រថយន្ត​ដឹកទំនិញ​ឆ្លង​ព្រំដែន តម្រូវ​បែបបទ​សម្រាប់​ទំនិញ​ឆ្លងកាត់​ឲ្យ​ស្របតាម​ច្បាប់​និង​នីតិវិធី​នាំចេញ និង​ផ្លាស់ប្ដូរ​បទពិសោធ​ន៍ន​ស​សហប្រតិបត្តិការ​រ​វាង​រដ្ឋ និង​ប្រជាជន​»​។​

​បើតាម​របាយការណ៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ថៃ​មាន​ចំនួន ១,៧​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៦​នេះ​។

​ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៥​កន្លងទៅ សម្រេចបាន​ប្រមាណ ៥,៦​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​របស់​ថៃ​មក​ទីផ្សារ​កម្ពុ​ជាមាន​រហូត​ដល់​ទៅ ៤,៩​ពាន់​លាន​ដុល្លារ​៕