CR7 ​ស៊ុត​២ Assist ១​ ជួយ​ព័រទុយហ្គាល់​ ឡើង​វគ្គ​១៦​ក្រុម​ទាំង​បុក​ពោះ

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បាន​ឡើង​​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ នៃ​ពាន​ Euro 2016 ប៉ះ​ក្រូអាត​ជា​បន្ត​ បន្ទាប់​ពី​​ស្មើ​ ៣-៣ ទល់​នឹង​​ហុងគ្រី ទាំង​ភ័យ​បុក​ពោះ​​ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ក្នុង​ពូល​ F យប់​មិញ។

 

CR7 ​ស៊ុត​២ Assist ១​ ជួយ​ព័រទុយហ្គាល់​ ឡើង​វគ្គ​១៦​ក្រុម​ទាំង​បុក​ពោះ

Cristiano Ronaldo ស៊ុត​២ Assist ១

 

៣​​គ្រាប់​របស់​ហុងគ្រី ​ស៊ុត​ដោយ​ Zoltan Gera ​នាទី​១៩ និង​ប្រធាន​ក្រុម​ Balazs Dzsudzsak ​២​គ្រាប់​នៅ​នាទី​៤៧ និង​៥៥។ រីឯ​៣​គ្រាប់​របស់​ព័រទុយហ្គាល់ ដែល​ស៊ុត​តាម​ស្មើ​ពី​ក្រោយ​រហូត​នោះ រក​បាន​ដោយ​ Nani នៅ​នាទី​៤២ បន្ទាប់​ពី​ Cristiano Ronaldo ជួយ​ Assist ឲ្យ ​ខណៈ​ដែល​ CR7 ​រក​បាន​២​គ្រាប់​ស៊ុត​វាយ​កែង​យ៉ាង​ស្អាត​នៅ​​នាទី​៥០ និង​តែត​​នៅ​នាទី​៦២។

 

ព័រទុយហ្គាល់ ដែល​អាច​នឹង​ធ្លាក់​ហាល​អាវ​ បើ​ចាញ់​ហុងគ្រី​យប់​មិញ​នោះ បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣ មាន​៣​ពិន្ទុ ​ហើយ​ពួកគេ​បាន​​ឡើង​ទៅ​វគ្គ​ខ្វែង​ទាំង​៧​ដង​ តាំង​ពី​បង្ហាញ​ខ្លួន​៧​ដង នៅ​ Euro។

 

​​​ចំណែក​​ឯ​ហុងគ្រី ​បាន​ឈរ​កំពូល​តារាង​ពូល​ F មាន​៥​ពិន្ទុ ​និង​ឡើង​ប៉ះ​បែលហ្សិក នៅ​វគ្គ​១៦​ក្រុម។ រីឯ​១​គូ​ទៀត​ក្នុង​ពូល F នេះ​ដែរ ​អ៊ីស្លង់​បាន​​​ចំណាត់​ថ្នាក់​លេខ​២ មាន​៥​ពិន្ទុ​ បន្ទាប់​ពី​ស៊ី​អូទ្រីស ២-១ នៅ​ចុង​ម៉ោង៕

 

CR7 ​ស៊ុត​២ Assist ១​ ជួយ​ព័រទុយហ្គាល់​ ឡើង​វគ្គ​១៦​ក្រុម​ទាំង​បុក​ពោះ

 

CR7 ​ស៊ុត​២ Assist ១​ ជួយ​ព័រទុយហ្គាល់​ ឡើង​វគ្គ​១៦​ក្រុម​ទាំង​បុក​ពោះ

 

CR7 ​ស៊ុត​២ Assist ១​ ជួយ​ព័រទុយហ្គាល់​ ឡើង​វគ្គ​១៦​ក្រុម​ទាំង​បុក​ពោះ

 

CR7 ​ស៊ុត​២ Assist ១​ ជួយ​ព័រទុយហ្គាល់​ ឡើង​វគ្គ​១៦​ក្រុម​ទាំង​បុក​ពោះ

 

CR7 ​ស៊ុត​២ Assist ១​ ជួយ​ព័រទុយហ្គាល់​ ឡើង​វគ្គ​១៦​ក្រុម​ទាំង​បុក​ពោះ

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc