EDC ប្រកាស​ផ្អាក​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​២៦

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ រហូតដល់​ថ្ងៃ​អាទិត្យ​ទី២៦ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ផ្អាក​ការ​​ផ្គត់ផ្គង់​ អគ្គិសនី​បណ្ដោះ​អាសន្ន​ ក្នុង​រយៈពេល​៨​ម៉ោង​ ដើម្បី​អនុវត្ត​ការងារ​ជួស​ជុល ផ្លាស់​ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

 

EDC ប្រកាស​ផ្អាក​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​២៦

 

ថ្ងៃ​ព្រហស្បតិ៍​ទី២៣ ​ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​រសៀល​ នឹង​ផ្អាក​នៅ៖
១. តំបន់​ភ្លើង​លេខ​ ប.ត331 ស្ថិត​នៅ​សង្កាត់​ទឹកល្អក់៣​ ខណ្ឌ​ទួលគោក
២. តំបន់​ភ្លើង​លេខ​ P510 P769 ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍនៈភាព ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​តាឡុង ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ

 

ថ្ងៃសុក្រ​ ទី២៤ ពី​ម៉ោង​៩​ព្រឹក​ ដល់​ម៉ោង​៥​រសៀល​ នឹង​ផ្អាក​នៅ៖ ​
១. តំបន់​ភ្លើង​លេខ​ ប.ត331 ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ ខណ្ឌ​ទួលគោក​
២. តំបន់​ភ្លើង​លេខ​ ប.ត.407 ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទួល​ ភូមិ​កំបូល ភូមិ​តាភេម ភូមិ​សាឡុង​ ភូមិ​តាកេរ្តិ៍ ភូមិ​ត្រឹប ភូមិ​ជំទាវម៉ៅ ភូមិ​អំពិល ភូមិ​ព្រៃកុដិ ភូមិ​តាសេក ក្នុង​សង្កាត់​កំបូល ភូមិ​ស្នោរ​កើត ភូមិ​តាពួង​ភូមិ​ផ្លាំង ភូមិ​តាអិន ភូមិ​រំដួល ភូមិ​ព្រៃក្រាយ ភូមិ​ព្រៃឈូក ក្នុង​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍សែនជ័យ
៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤១ ចាប់​ពី​ឃុំ​ត្រពាំង​គង រហូត​ដល់​ឃុំ​រលាំងគ្រឿល​ ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ

 

ថ្ងៃ​សៅរ៍ ទី២៥​ ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៥​រសៀល នឹង​ផ្អាក​នៅ៖
១. តំបន់​ភ្លើង​លេខ​ ប.ត.739 ស្ថិត​នៅ​ក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ
២. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទួលសង្កែ ក្នុង​សង្កាត់​ទួលសង្កែ ភូមិ​ក្រោលគោ ភូមិ​បឹងឈូក ភូមិ​ស្ពានខ្ពស់ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​តាម​បណ្ដោយ​ផ្លូវ​ជើងឯក ចាប់ពី​ភូមិ​សំបួរ ក្នុង​សង្កាត់​ដង្កោ រហូត​ដល់​ភូមិ​ព្រែកថ្លឹង ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ

 

ថ្ងៃ​អាទិត្យ ទី២៦ នឹង​ផ្អាក​ពី​ម៉ោង​៩ព្រឹក ដល់​៥រសៀល​​នឹង​ផ្អាក​នៅ៖
១. តំបន់​ភ្លើង​លេខ​ OP005 ប.ត.311 ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់៣ ខណ្ឌ​ទួលគោក
២.តំបន់​ភ្លើង​លេខ PT244 ប.ត.823 P1468 ស្ថិត​នៅ​ភូមិ​មិត្តភាព ភូមិ​បឹងស្រឡាង ភូមិ​ឃ្លាំងសាំង ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ ភូមិ​ត្រពាំងឈូក​ ភូមិ​ស្លែករលើង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ភូមិ​គោកចំបក់ ភូមិ​ត្រពាំងថ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

 

EDC ប្រកាស​ផ្អាក​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​២៦

 

អត្ថបទ៖ នួន ចាន់លីហួត