រាជរដ្ឋាភិបាល​ដាក់​តំបន់​ជុំវិញ​កោះរ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ​

6 Videos


រាជរដ្ឋាភិបាលបានចុះហត្ថលេខាដាក់តំបន់ជុំវិញកោះរ៉ុងជាតំបន់ការពារជីវចម្រុះដែនសមុទ្រដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីសង្គ្រោះជីវិតពពួកសត្វសមុទ្រ និង ថ្មប៉ប្រះទឹក ។

P9

រាជរដ្ឋាភិបាល​ដាក់​តំបន់​ជុំវិញ​កោះរ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ​

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ មានប្រសាសន៍ថា កាលពីសប្តាហ៍មុន ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់តំបន់ស្ថិតនៅជុំវិញកោះនេះ ដែលមានទំហំជាង ៤០០ គីឡូម៉ែត្រការ៉េ ទៅជាតំបន់គ្រប់គ្រងសមុទ្រ ។ កោះរ៉ុងមានទីតាំងស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ។

រាជរដ្ឋាភិបាល​ដាក់​តំបន់​ជុំវិញ​កោះរ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ​

អ្នកស្រី Kate West ប្រធានគម្រោងអភិរក្សសមុទ្រ និង តំបន់ឆ្នេររបស់អង្គការ Fauna and Flora International បានឲ្យដឹងថា ការសម្រេចចិត្តនេះនឹងការពារផ្កាថ្ម និង អណ្តើកសមុទ្រ ក៏ដូចជាអម្បូរត្រីសមុទ្រម្យ៉ាងដែលកំពុងតែរងការគំរាមកំហែងនៅតំបន់នោះផងដែរ ។

រាជរដ្ឋាភិបាល​ដាក់​តំបន់​ជុំវិញ​កោះរ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ​

នេះគឺជាជំហានដ៏ធំមួយរបស់កម្ពុជា ព្រោះពុំមានតំបន់ការពារតំបន់ថ្មប៉ប្រះទឹក និង ផ្កាថ្មជាជម្រកសត្វសមុទ្រដូច្នេះឡើយកាលពីមុនមក ។ ប្រសិនជាអម្បូរសត្វដែលការពារផ្កាថ្មពីការដុះស្លែត្រូវបានគេនេសាទអស់ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខមាលភាពនៃតំបន់ថ្មប៉ប្រះទឹក និង សត្វសមុទ្រដទៃទៀត ។

រាជរដ្ឋាភិបាល​ដាក់​តំបន់​ជុំវិញ​កោះរ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ​

លោក អ៊ុក វិបុល បានឲ្យដឹងទៀតថា តំបន់ថ្មីនោះនឹងជួយជំរុញសកម្មភាពនេសាទប្រកបដោយចីរភាពនៅក្នុងសហគមន៍ឲ្យពួកគាត់ចេះការពារជីវៈជម្រុះ និង លើកកម្ពស់វិស័យអេកូទេសចរណ៍ដ៏យូរអង្វែងថែមទៀតផង ៕

                                                                                                សុថាត់

រាជរដ្ឋាភិបាល​ដាក់​តំបន់​ជុំវិញ​កោះរ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ​

រាជរដ្ឋាភិបាល​ដាក់​តំបន់​ជុំវិញ​កោះរ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​សមុទ្រ​