រកឃើញ "​វេទមន្ត​" របស់​ត្រសក់​

    ​តើ​អ្នកមាន​ដឹង​ទេ​ថា​ត្រសក់​ជា​បន្លែ​ដែល​គេ​ដាំ​ផុស​ផល​បំផុត​មួយ​ទូទាំង​ពិភពលោក ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៤ ដែរ​ទេ​? មិន​ត្រឹម​ប៉ុន​ហ្នឹង គេ​ក៏បាន​រកឃើញ​អត្ថប្រយោជន៍ "​វេទមន្ត​" ចំនួន ៩ របស់​ត្រសក់​ផងដែរ​។ 

​    ​១. រក្សា​សំណើម​ក្នុង​រាងកាយ​មនុស្ស​
​    ​មិន​ថា​ផឹកទឹក​ត្រសក់​ឬ​ពិសា​ត្រសក់​លេង​នោះទេ គឺ​វា​នឹង​រក្សា​សំណើម​ក្នុង​រាងកាយ​បាន ព្រោះ​ត្រសក់​ផ្ទុក​ជាតិ​ទឹក ៩០ ភាគរយ​។​

​    ​២. ការពារ​រាងកាយ​ពី​ការ​រលាក​ទាំង​ក្នុង​និង​ក្រៅ​រាងកាយ​
​    ​ត្រសក់​ជួយ​ការពារ​ឈឺទ្រូង ឈឺបេះដូង​និង​ទប់ស្កាត់​ការ​រលាក​ដោយ​កម្តៅថ្ងៃ​ផងដែរ​។ 

​    ​៣. បណ្តេញ​ជាតិពុល​
​    ​ពិសា​ត្រសក់​ទៀត​ទាត់​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​។ 

​    ​៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​ដោយសារតែ​វា​សម្បូរ​សារជាតិ​ចិញ្ចឹម​ល្អៗ​ច្រើន ដូច្នេះ​វា​នឹង​ផ្តល់​ថាមពល​ដើម្បី​ការពារ​និង​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​៥. ជួយ​ឱ្យ​ស្រក​ទម្ងន់​
​    ​ដោយសារ​ត្រសក់​ផ្ទុក​ជាតិ​ទឹក​ច្រើន ហើយ​ពុំ​សូវ​មាន​កាល់​ឡូរី​ដូច្នេះ​វា​ល្អ​ណាស់​សម្រាប់​សម្រក​ទម្ងន់​។ 

​    ​៦. ការពារ​ស្នាម​ខ្មៅ​នៅ​រង្វង់​ភ្នែក​
​    ​លោកអ្នក​អាច​យក​ចំណិត​ត្រសក់​បិត​ក្រោម​ភ្នែក​ដើម្បី​បំបាត់​ស្នាម​ខ្មៅ​បាន​។ 

​    ​៧. ជួយ​ឱ្យ​ក្លិន​ដង្ហើម​ល្អ​បរិសុទ្ធ​
​    ​ទឹក​ត្រសក់​ជួយ​ព្យាបាល​របួស​អញ្ចាញធ្មេញ​។ យក​ត្រសក់​មួយ​ចំណិត​ត្រដុស​លើ​អណ្តាត វា​នឹង​ជួយ​បំផ្លាញ​បាក់តេរី និង​ធ្វើឱ្យ​ក្លិន​ដង្ហើម​ស្រស់​ល្អ​បរិសុទ្ធ​។ 

​    ​៨. ល្អ​សម្រាប់​ស្បែក​
​    ​ដោយសារ​ត្រសក់​សម្បូរ​ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​ស៊ី​លី​កូន ដូច្នេះ​ពិសា​ទឹក​ត្រសក់​គឺ​ពិតជា​ជំនួយ​ដល់​សម្រស់​ស្បែក​ឱ្យនៅ​ក្មេង​ជាង​វ័យ​៕