បរិច្ចាគ​ឈាម ក៏​អាចជួយ​សម្រក​ទម្ងន់​​បានដែរ !

6 Videos


ការបរិច្ចាគឈាមគឺជាវិធី និង អំណោយយ៉ាងពិសេសទៅហើយដើម្បីសង្គ្រោះជីវិត ។ ប៉ុន្តែតាមការសិក្សា ថ្មីៗបានឱ្យដឹងថា ការបរិច្ចាគឈាម គឺមានប្រយោជន៍ចំពោះសុខភាពរបស់អ្នកបរិច្ចាគផងដែរ ។ ការបរិច្ចាគឈាម គឺមានន័យថាវាអាចជួយឱ្យអ្នកស្រកទម្ងន់ និង កាត់បន្ថយអត្រាគ្រោះថ្នាក់ជំងឺផ្សេងៗ និងព្រមទាំងជួយសង្គ្រោះជីវិតដល់មនុស្សទូទៅបានផងដែរ ។

P9

ពិតហើយ អ្នកក៏មិនមែនថា ត្រូវតែបរិច្ចាគឈាមអោយបានញឹកញាប់ដើម្បីសម្រេចបំណងសម្រកទម្ងន់ខ្លួនតាមចិត្តចង់នោះដែរ។ បើតាមអ្នកសិក្សាមកពីសាកលវិទ្យាល័យ University of California, San Diego បានអោយដឹងថា ការបរិច្ចាគឈាមចំណុះមួយប្លោក អាចជួយកាត់បន្ថយកម្រិតកាឡូរីបាន ៦៥០ រៀងរាល់ពេលបរិច្ចាគម្តងៗ ហើយចំពោះអ្នកដែលបរិច្ចាគញឹកញាប់ គឺអាចស្រកទម្ងន់បានច្រើន តែអ្នកក៏មិនត្រូវជ្រើសរើសវិធីនេះ ដើម្បីសម្រកទម្ងន់នោះដែរ ។

បន្ថែមពីនេះ ការបរិច្ចាគឈាមគឺអាចកាត់បន្ថយយអត្រាប្រឈមគ្រោះថ្នាក់នឹងជំងឺបេះដូងបាន ព្រោះវាជួយកាត់បន្ថយបរិមាណជាតិដែកបានច្រើន ដែលជាតិដែកនេះតែងធ្វើអុកសីុតកម្មនៅក្នុងគ្រាប់ឈាម។ នៅពេលជាតិដែកលើសកម្រិតក្នុងឈាម វាច្រើនធ្វើអុកសីុតកម្មខ្លាំង និង ធ្វើឱ្យខូចខាតប្រព័ន្ធបេះដូង។ ដូចគ្នានេះដែរ ការកាត់បន្ថយជាតិដែកដែលមានផ្ទុកក្នុងឈាមច្រើន និង ក្នុងរាងកាយ គឺអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ជំងឺមហារីកផ្សេងៗបានផងដែរ ។

ដូច្នេះអ្នកគួរគិតពិចារណាពីទង្វើបរិច្ចាគឈាមរបស់អ្នក ព្រោះវាមិនត្រឹមតែជួយដល់អ្នកដទៃប៉ុណ្ណោះទេ តែថែមទាំងជួយសង្គ្រោះជិវិតអ្នកដទៃបានផងដែរ ប៉ុន្តែអ្នកត្រូវចាំថា អ្នកគួរបរិភោគអាហារអោយបាន ច្រើននៅរាល់ពេលបរិច្ចាគឈាមរួចម្តងៗ ៕

                                                                                   សុផល