អស់ស្ទះ! ពាណិជ្ជករអីុតាលី ចំណាយពេលសង់ភូមិគ្រឹះដ៏ប្រណីតរាប់ឆ្នាំ ទីបំផុត ដាក់លក់តម្លៃ ៦៥លានដុល្លារ

អាមេរិក៖ ភូមិគ្រឹះដ៏ស្រស់ស្អាត ស្ថិតនៅកោះដ៏ស្រស់ត្រកាលមួយកន្លែង របស់កំពូលពាណិជ្ជករជនជាតិអីុតាលី កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបភាពជាច្រើន នៃភូមិគ្រឹះដ៏ប្រណីតមួយនេះ បានបង្ហោះចែកចាយលើប្រព័ន្ធអីុនធឺណែតរួចមក។

បើតាមប្រភពបានឲ្យដឹងថា ពាណិជ្ជករជនជាតិអីុតាលី លោក Frank Luppi បានចំណាយពេលជាង៣០ឆ្នាំ ដើម្បីសាងសង់ភូមិគ្រឹះដ៏ស្អាតប្រណីតមួយនេះឡើង លើផ្ទៃដីដ៏ធំជាង ៨ហិចតា មានទីតាំងស្ថិតនៅលើកោះ Jupiter ដ៏ស្រស់ត្រកាល ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ប្រភពបន្តថា ភូមិគ្រឹះដ៏ប្រណីតនេះ ជាសំណង់ដែលមានរចនាបថបែបអឺរ៉ុប ក្នុងចន្លោះសតវត្សទី១៤ ដល់ ១៦ ឬហៅថាថា “Renaissance-Style” ដែលបានដាក់លក់លើទីផ្សារអចលនទ្រព្យ ក្នុងរង្វង់ទឹកប្រាក់ជាង ៦៥លានដុល្លារអាមេរិក។

ជាមួយគ្នាដែរ ការសាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃនេះ មានគេហដ្ឋានចំនួន៧ខ្នងដាច់ផ្សេងពីគ្នា មានបន្ទប់គេងចំនួន ១៨បន្ទប់​។ ទីនោះបែរមុខបង្អួតសម្រស់នៅលើកោះជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ស្អាត ទៅកាន់មហាសមុទ្រអាត្លង់ទិច។

ក្នុងនោះផងដែរ មានជាប្រភេទ ភូមិគ្រឹះវីឡាបែប Main House និងផ្ទះសំណាក់ចំនួន៤ផ្សេងទៀត និងរួមមានអាងហែលទឹកចំនួន៣ បន្ទប់ស្ទីម  សូណា  បន្ទប់ហាត់ប្រាណ បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយផងដែរ។

បើយោងតាមប្រភពសារព័ត៌មាន The Wall Street Journals ឲ្យដឹងថា លោកពាណិជ្ជករ Luppi បានចាប់ផ្តើមសាងសង់ភូមិគ្រឹះនេះឡើង តាំងពីក្នុងឆ្នាំ១៩៨០ មកម៉្លេះ ដែលទើបតែបញ្ចប់ការសាងសង់ កាលពីប៉ុន្មានខែកន្លងទៅនេះប៉ុណ្ណោះ។

លើសពីនេះលោក Frank Luppi ក៏ជាម្ចាស់អចលនទ្រព្យធំៗ​ចំនួន ១៤កន្លែងផ្សេងគ្នា នៅជុំវិញពិភពលោកផងដែរ។ សម្រាប់ការលក់ ភូមិគ្រឹះដ៏ប្រណីតនេះដែរ រូបលោកមិនបានប្រាប់ហេតុផលច្បាស់លាស់ថា ហេតុអ្វីបានជាគាត់ចង់លក់ឡើយ៕ 

ទស្សនាបណ្តុំរូបភាព នៃភូមគ្រឹះដ៏ល្អប្រណិតខាងក្រោមនេះទាំងអស់៖

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី នដុល្លាររួចមក។

បើតាមប្រភពបានឲ្យដឹងថា កំពូលតារាសម្តែងស្រី និងជាម្ចាស់ផលិតករ ដែលមានឈ្មោះល្បី លេចធ្លោក្នុងវិស័យសិល្បៈ អ្នកស្រី Angelina Jolie និងស្វាមី គឺលោក Brad Pitt វ័យ៥២ឆ្នាំ ដែលជាតារាសម្តែង និងជាអ្នកដឹកនាំថតខ្សែភាពយន្ត ថ្មីៗនេះមានព័ត៌មានលេចលឺថា ពួកគេទាំងពីរ បានទិញវីឡាដ៏ធំស្គឹមស្កៃ និងល្អប្រណិតមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបុរាណ Andratx លើកោះ Majorca ភាគខាងកើតតាមបណ្តោយឆ្នេរសមុទ្រ មេឌីទែរ៉ាណេ ដែលភូមិគ្រឹះដ៏ស្គឹមស្កៃនោះ ទិញក្នុងតម្លៃ ២,៦៥លានផោន (ប្រហែលជា ៣,៨២២,៦២៥ដុល្លារអាមេរិក)។

ប្រភពបន្តថាភូមិគ្រឹះស្ថិតជាប់ឆ្នេរសមុទ្រ ដែលជាកម្មសិទ្ធិរបស់កំពូលតារាសម្តែងទាំងពីរនាក់នេះ មានទំហំផ្ទៃដីជាង ៩០០ម៉ែត្រការ៉េ ហើយមានបន្ទប់គេងចំនួន៨ និងរួមមានបន្ទប់ទទួលភ្ញៀវចំនួនពីរជាប់គ្នា មានសួនច្បារដ៏ធំ និងអាងហែលទឹក១ ផងដែរ។ ត្រង់ចំណុចបន្ទប់ទទួលភ្ញៀវ អាចមើលឃើញទិដ្ឋភាពសមុទ្រមេឌីទែរ៉ាណេ យ៉ាងអស្ចារ្យ ថែមទាំងមានសរសគឹ្រះថ្មម៉ាប និងដុំថ្មបែបប្រពៃណី បន្តុបៗលើគ្នាទៀតនោះ ពិតជារៀបចំឡើងយ៉ាងស្រស់ស្អាតតែម្តង។

ប្រភពបន្ថែមទៀតថា លើសពីនេះទៅទៀត ភូមិគ្រឹះដ៏ប្រណិតនេះ ដែលគ្រប់គ្រងដោយ កំពូលតារាសម្តែង និងជាម្ចាស់ផលិតករទាំងពីរនាក់ប្តីប្រពន្ធនេះ គឺអនុញ្ញាតសម្រាប់ជួលធ្វើជាទីតាំងដើម្បីថតខ្សែភាពយន្តបានផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត